អែសរ៉ា 9:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ជាសេចក្ដីដែលព្រះអង្គបានបង្គាប់មក ដោយសារពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គថា "ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកស្មោកគ្រោក ដោយព្រោះអំពើស្មោកគ្រោករបស់ប្រជាជនដែលនៅស្រុកនោះ ហើយដោយព្រោះអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្ត ស្រុកនោះមានពេញដោយសេចក្ដីស្មោកគ្រោករបស់គេ ចាប់ពីចុងម្ខាង រហូតដល់ចុងម្ខាង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 គឺបទបញ្ជាដែលព្រះអង្គប្រទានដល់យើងខ្ញុំ តាមរយៈព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយ គួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ជាសេចក្ដីដែលទ្រង់បានបង្គាប់មក ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ថា ស្រុកដែលឯងរាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកស្មោកគ្រោក ដោយព្រោះការស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដែលនៅស្រុកនោះ ហើយដោយព្រោះការគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ឲ្យស្រុកនោះបានពេញ ដោយសេចក្ដីស្មោកគ្រោករបស់គេ ចាប់តាំងពីចុងម្ខាងដល់ចុងម្ខាង សូមមើលជំពូកអាល់គីតាប11 គឺបទបញ្ជាដែលទ្រង់ប្រទានដល់យើងខ្ញុំ តាមរយៈណាពី ជាអ្នកបម្រើរបស់ទ្រង់។ ទ្រង់មានបន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយ គួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។ សូមមើលជំពូក |
កាលការទាំងនេះបានសម្រេចហើយ ពួកមេដឹកនាំបានចូលមកប្រាប់ខ្ញុំថា "ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ។