ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់បញ្ជាឲ្យមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជទ្រព្យ យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ពួកយូដា។
អែសរ៉ា 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិមឡើងវិញ ដោយមានពួកហោរារបស់ព្រះរួមជាមួយ ជួយគាំទ្រផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡិម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ អាល់គីតាប គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។ |
ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់បញ្ជាឲ្យមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជទ្រព្យ យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ពួកយូដា។
ក្នុងចំណោមកូនចៅពួកសង្ឃ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃគឺ កូនចៅយេសួរ ជាកូនយ៉ូសាដាក និងបងប្អូនរបស់លោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប និងកេដាលា
ពេលនោះ យេសួរ ជាកូនយ៉ូសាដាក និងពួកសង្ឃ ជាបងប្អូនរបស់លោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោកក៏នាំគ្នាស្អាងអាសនារបស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយតង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។
នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពីពួកគេបានមកដល់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយបងប្អូនឯទៀតៗរបស់គេ ព្រមទាំងអស់អ្នកដែលបានចេញពីសណ្ឋានជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡិម បាននាំគ្នាចាប់ផ្ដើមធ្វើការ។ គេបានតែងតាំងពួកលេវី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឲ្យមើលខុសត្រូវលើកិច្ចការសាងសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា។
ពួកចាស់ទុំនៃសាសន៍យូដាក៏សាងសង់ ហើយមានសេចក្ដីចម្រើន តាមទំនាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ដោយសារបញ្ជារបស់ព្រះនៃសាសន៍អ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីរូស ព្រះបាទដារីយុស និងព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី។
ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ជាថ្ងៃដែលដាក់ឫសជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ
ដូច្នេះ ទេវតាប្រាប់ខ្ញុំថា៖ «ទាំងពីរនេះ ដែលត្រូវបានចាក់ប្រេងតាំង ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងមូល»។
ត្រូវយកប្រាក់ និងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកជាសម្ដេចសង្ឃ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរឯងរាល់គ្នាមានកម្លាំងដៃចុះ សព្វថ្ងៃនេះ ឯងរាល់គ្នាឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបានប្រកាសនៅក្នុងគ្រាចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
មិនមែនមានន័យថា យើងធ្វើជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាឡើយ គឺយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាបានឈរមាំក្នុងជំនឿហើយ។