អែសរ៉ា 5:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡិម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិមឡើងវិញ ដោយមានពួកហោរារបស់ព្រះរួមជាមួយ ជួយគាំទ្រផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ ដោយមានព្យាការីរបស់ព្រះជាម្ចាស់ជួយគាំទ្រផង។ សូមមើលជំពូកអាល់គីតាប2 គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។ សូមមើលជំពូក |
នៅខែពិសាខ ក្នុងឆ្នាំទី២ តាំងពីគេមកដល់ព្រះវិហារនៃព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ នឹងពួកលេវី ជាបងប្អូនគេឯទៀត ហើយអស់ពួកអ្នក ដែលបានចេញពីសណ្ឋានជាឈ្លើយ មកដល់ក្រុងយេរូសាឡិមហើយ គេចាប់តាំងធ្វើការឡើង ក៏ដំរូវឲ្យពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅ បានចាត់ចែងការរបស់ព្រះវិហារនៃព្រះយេហូវ៉ា