សាការី 6:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ត្រូវយកប្រាក់ និងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកជាសម្ដេចសង្ឃ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ចូរយកប្រាក់ និងមាស ហើយធ្វើមកុដ បំពាក់លើក្បាលរបស់មហាបូជាចារ្យយ៉ូស្វេកូនរបស់យ៉ូសាដាក សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមហាបូជាចារ្យយេសួរ ជាកូនរបស់យូសាដាក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អើ ត្រូវឲ្យទទួលយកប្រាក់ នឹងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកដ៏ជាសំដេចសង្ឃ សូមមើលជំពូកអាល់គីតាប11 ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមូស្ទីយេសួរ ជាកូនរបស់យូសាដាក។ សូមមើលជំពូក |
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាមានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកអើយ ចូរមានកម្លាំងឡើង ឯងរាល់គ្នាជាជនជាតិស្រុកនេះអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នកហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ