អែសរ៉ា 6:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ពួកចាស់ទុំនៃសាសន៍យូដាក៏សាងសង់ ហើយមានសេចក្ដីចម្រើន តាមទំនាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ដោយសារបញ្ជារបស់ព្រះនៃសាសន៍អ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីរូស ព្រះបាទដារីយុស និងព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 យ៉ាងនោះ ពួកចាស់ទុំនៃសាសន៍យូដាក៏ស្អាងឡើង ដោយមានសេចក្ដីចំរើន ដោយនូវការទាយរបស់ហោរាហាកាយ នឹងសាការី ជាកូនអ៊ីដោ គេបានស្អាងឡើង ដរាបដល់ហើយ តាមបង្គាប់ផងព្រះនៃសាសន៍អ៊ីស្រាអែល ហើយតាមព្រះឱង្ការនៃស៊ីរូស ដារីយុស នឹងអើថាស៊ើកសេស ជាស្តេចពើស៊ីផង សូមមើលជំពូកអាល់គីតាប14 ពួកអះលីជំអះនៃជនជាតិយូដាបន្តការសាងសង់ម៉ាស្ជិទដោយជោគជ័យ ស្របតាមសេចក្ដីដែលណាពីហាកាយ និងណាពីសាការីយ៉ា ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ម៉ាស្ជិទ ស្របតាមបញ្ជារបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល និងស្របតាមរាជក្រឹត្យរបស់ស្តេចស៊ីរូស ស្តេចដារីយូស និងស្តេចអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស។ សូមមើលជំពូក |
ប៉ុន្ដែ សូរ៉ូបាបិល យេសួរ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ក្នុងសាសន៍អ៊ីស្រាអែលឯទៀតៗ ឆ្លើយទៅអ្នកទាំងនោះថា៖ «ការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើង មិនមែនជាធុរៈរបស់អស់លោកទេ គឺសម្រាប់តែគ្នាយើងប៉ុណ្ណោះ ដែលនឹងធ្វើការនេះថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដូចព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី បានបង្គាប់ដល់ពួកយើង»។
នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពីពួកគេបានមកដល់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយបងប្អូនឯទៀតៗរបស់គេ ព្រមទាំងអស់អ្នកដែលបានចេញពីសណ្ឋានជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡិម បាននាំគ្នាចាប់ផ្ដើមធ្វើការ។ គេបានតែងតាំងពួកលេវី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឲ្យមើលខុសត្រូវលើកិច្ចការសាងសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា។
ម្យ៉ាងទៀត យើងចេញបង្គាប់ស្ដីអំពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដាទាំងនេះ សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះ គឺត្រូវបើកពីឃ្លាំងរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសម្រាប់នឹងចំណាយ ឲ្យគ្រប់ចំនួនកុំបីអាក់ខានឡើយ។
ដ្បិតយើងខ្ញុំជាបាវបម្រើគេមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ ក្នុងពេលយើងនៅបម្រើគេឡើយ គឺបានសម្ដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅចំពោះពួកស្តេចស្រុកពើស៊ី ដើម្បីតាំងព្រះដំណាក់របស់ព្រះនៃយើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែងនៅស្រុកយូដា និងក្រុងយេរូសាឡិមឡើង។