Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 8:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ឯង​រាល់​គ្នា​មាន​កម្លាំង​ដៃ​ចុះ សព្វ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​ប្រកាស​នៅ​ក្នុង​គ្រាចាក់គ្រឹះ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 “ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘អ្នកដែល​ឮ​ពាក្យ​ទាំងនេះ​នៅ​សព្វថ្ងៃនេះ ពី​មាត់​របស់​ពួក​ព្យាការី​ក្នុង​ថ្ងៃ​ចាក់គ្រឹះ​ដំណាក់​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដើម្បី​សង់​ព្រះវិហារ​ឡើងវិញ​អើយ ចូរឲ្យ​ដៃ​របស់អ្នករាល់គ្នា​មានកម្លាំងឡើង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ព្យាការី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង​ដៃ​ចុះ គឺ​ឯង ដែល​សព្វ​ថ្ងៃ​នេះ ឮ​ពាក្យ​ទាំង​ប៉ុន្មាន ពី​មាត់​ពួក​ហោរា ដែល​បាន​នៅ​ក្នុង​គ្រា​គេ​ដាក់​ឫស​ព្រះ‌វិហារ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដើម្បី​ឲ្យ​បាន​សង់​ព្រះ‌វិហារ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ណាពី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង




សាការី 8:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ ឯង​នឹង​បាន​ចម្រើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល ចូរ​ឲ្យ​ឯង​មាន​កម្លាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​សាឡូម៉ូន​ជា​បុត្រា​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សម្រេច​ចុះ កុំ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​ឯង ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​ជួយ​ឯង​ឡើយ ក៏​មិន​បោះ‌បង់​ចោល​ឯង​ដែរ ដរាប​ដល់​ធ្វើ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នេះ​បាន​សម្រេច។


តែ​ឯ​អ្នក​រាល់​គ្នា ចូរ​ខំ​ប្រឹង​ឡើង កុំ​ឲ្យ​ដៃ​ថយ​កម្លាំង​ឡើយ ព្រោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់»។


ពួក​ចាស់​ទុំ​នៃ​សាសន៍​យូដា​ក៏​សាង​សង់ ហើយ​មាន​សេចក្ដី​ចម្រើន តាម​ទំនាយ​របស់​ហោរា​ហាកាយ និង​សាការី ជា​កូន​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បាន​បង្ហើយ​ការ​សាង​សង់​ព្រះ​ដំណាក់ ដោយ​សារ​បញ្ជា​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល និងដោយ​សារ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ‌បាទ​ស៊ីរូស ព្រះ‌បាទ​ដារី‌យុស និង​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី។


ចូរ​ចម្រើន​កម្លាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំ‌មួន​ឡើង។


ត្រូវ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​មាន​កម្លាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ព្រះ‌អង្គ​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។


ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ដារីយុស នៅ​ខែ​ទី​ប្រាំមួយ ថ្ងៃ​ទី​មួយ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ហោរា​ហាកាយ បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ទេសា​ភិបាល​លើ​ស្រុក​យូដា និង​ដល់​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​ថា៖


នៅ​គ្រា​នោះ សូរ៉ូ‌បា‌បិល ជា​កូន​សាលធាល និង​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក ព្រម​ទាំង​សំណល់​នៃ​បណ្ដា‌ជន ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ហើយ​តាម​ពាក្យ​ទំនាយ​របស់​ហោរា​ហាកាយ​ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ បាន​ចាត់​លោក​ឲ្យ​មក​ប្រាប់​នោះ ជន​ទាំង‌ឡាយ​ក៏​កោត​ខ្លាច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា ចាប់​តាំង​ពី​ថ្ងៃ​នេះ​សា​ឡើង​ទៅ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទីម្ភៃ​បួន ខែ​ទីប្រាំ​បួន ជា​ថ្ងៃ​ដែល​ដាក់​ឫស​ជញ្ជាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចូរ​ពិចារណា​ចុះ


«ចូរ​ប្រាប់​ដល់​សូរ៉ូ‌បា‌បិល ជា​ចៅ‌ហ្វាយ​លើ​ស្រុក​យូដា​ថា យើង​នឹង​អង្រួន​ផ្ទៃ​មេឃ និង​ផែនដី​ផង


ឱ​ពួក​វង្ស​យូដា និង​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ពី​ដើមអ្នក​ជា​ទី​ផ្ដាសា​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​យើង​នឹង​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បានព្រះ​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កម្លាំង​ដៃ​វិញ​ចុះ»។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ


លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។


ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង​ដោយ‌សារ​ព្រះ‌គុណ​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ


ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​នឹង​នាំ​ឲ្យ​ប្រជា‌ជន​នេះ​បាន​គ្រង​ស្រុក ដែលយើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ។


មិន​ត្រូវ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​អ្នក​ឡើយ ត្រូវសញ្ជឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ដ្បិត​យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​របស់​អ្នក​ចម្រុង​ចម្រើន ហើយ​អ្នក​នឹង​មាន​ជោគ‌ជ័យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម