អេសេគាល 38:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសាសន៍ពើស៊ី សាសន៍អេធីយ៉ូពី និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាសន៍ពែរ្ស អេត្យូពី និងពូថដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសាសន៍ពើស៊ី សាសន៍គូស នឹងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក អាល់គីតាប សាសន៍ពែរ្ស អេត្យូពី និងពូថ ដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។ |
ឯអស់អ្នកដែលបានរួចពីដាវ ទ្រង់នាំទៅស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបម្រើរបស់ទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង
នៅឆ្នាំទីមួយក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបណ្ដាលចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ឲ្យចេញសេចក្ដីប្រកាសពាសពេញនគររបស់ស្ដេចទាំងមូល ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ហើយសេចក្ដីនោះមានចែងដូចតទៅ៖
មានសាសន៍ពើស៊ី សាសន៍លូឌ និងសាសន៍ពូតនៅក្នុងកងទ័ពរបស់អ្នក គឺជាពួកថ្នឹកចម្បាំងរបស់អ្នក គេបានពាក់ព្យួរខែល និងមួកសឹកនៅក្នុងអ្នក ក៏នាំឲ្យសេចក្ដីលម្អរបស់អ្នកបានកាន់តែរុងរឿង។
នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួស ដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់
ពួកសាសន៍អេធីយ៉ូពី សាសន៍ពួត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត គេនឹងដួលដោយដាវទៅជាមួយគ្នា។
ស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកម្លាំងរបស់គេ ហើយកម្លាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ