Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មាន​សាសន៍​ពើស៊ី សាសន៍​លូឌ និង​សាសន៍​ពូត​នៅ​ក្នុង​កង‌ទ័ព​របស់​អ្នក គឺ​ជា​ពួក​ថ្នឹក​ចម្បាំង​របស់​អ្នក គេ​បាន​ពាក់​ព្យួរ​ខែល និង​មួក​សឹក​នៅ​ក្នុង​អ្នក ក៏​នាំ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​បាន​កាន់​តែ​រុងរឿង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូឌ និង​អ្នក​ស្រុក​ពូត នាំ​គ្នា​មក​បម្រើ​ក្នុង​ជួរ​កង‌ទ័ព​របស់​អ្នក ពួក​គេ​ជា​អ្នក​ចម្បាំង​របស់​អ្នក ពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នក ព្រម​ទាំង​ផ្ដល់​ឲ្យ​អ្នក​បាន​រុងរឿង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 មាន​សាសន៍​ពើស៊ី សាសន៍​លូឌ នឹង​សាសន៍​ពូត​នៅ​ក្នុង​កង‌ទ័ព​របស់​ឯង គឺ​ជា​ពួក​ថ្នឹក​ច្បាំង​របស់​ឯង គេ​បាន​ពាក់​ព្យួរ​ខែល ហើយ​នឹង​មួក​សឹក​នៅ​ក្នុង​ឯង ក៏​នាំ​ឲ្យ​សេចក្ដី​លំអ​របស់​ឯង​បាន​កាន់​តែ​រុងរឿង​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូឌ និង​អ្នក​ស្រុក​ពូត នាំ​គ្នា​មក​បម្រើ​ក្នុង​ជួរ​កង‌ទ័ព​របស់​អ្នក ពួក​គេ​ជា​អ្នក​ចំបាំង​របស់​អ្នក ពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នក ព្រម​ទាំង​ផ្ដល់​ឲ្យ​អ្នក​បាន​រុង‌រឿង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណា‌មីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម


កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម។


កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន។


មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណា‌មីម ពួក​លេហា‌ប៊ីម ពួក​ណាប‌ធូ‌ហ៊ីម


កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និង​មែសេក។


កូន​របស់​ហាំ គឺ​គូស មីស‌រ៉ែម ពូត និង​កាណាន


ក​ឯង​ដូច​ជា​ប៉ម​របស់​ព្រះបាទ​ដាវីឌ ដែល​សង់​ឡើង​សម្រាប់​ជា​ទី​ទុក​គ្រឿង​អាវុធ ជា​កន្លែង​ដែល​មាន​ខែល​មួយ​ពាន់​ព្យួរ​ទុក គឺ​ជា​ខែល​ទាំង​ប៉ុន្មាន​របស់​ពួក​ស្ទាត់​ជំនាញ


យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​នៅ​កណ្ដាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​បាញ់​ធ្នូ ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិ‌យស​របស់​យើង ឬ​ឃើញ​សិរី‌ល្អ​របស់​យើង​នៅ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​យើង នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន។


ឱ​សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ ឱ​រទេះ​ចម្បាំង​ទាំង‌ឡាយ​អើយ ចូរ​សម្រុក​ចូល​ចុះ ហើយ​ត្រូវ​ឲ្យ​មនុស្ស​ដែល​ជំនាញ ក្នុង​ចម្បាំង​ចេញ​ទៅ​ដែរ គឺ​ទាំង​ពួក​អេធីយ៉ូពី និង​ពួក​ពូត ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់ ហើយយឹត​ធ្នូ។


គេ​នឹង​ទួញ​ទំនួញ​ពី​អ្នក ដោយ​ពាក្យ​ថា "អ្នក​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ​អើយ ម្តេច​ក៏​អ្នក​ត្រូវ​បំផ្លាញ​យ៉ាង​នេះ? ឱ​ទី​ក្រុង​ដ៏​ល្បី‌ល្បាញ ធ្លាប់តែ​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ​អើយ គឺ​ទាំងអ្នក និង​ពួករស់​នៅ​ក្នុង​អ្នក ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សាសន៍​ទាំង​ឡាយ នៅក្នុង​ស្រុក​នោះ​មាន​ការ​ព្រឺ​‌ខ្លាច។


ពួក​ក្រុង​អើវ៉ាឌ និង​ពួកហេឡិច ជា​អ្នក​ការពារ​នៅ​លើ​កំផែង​ជុំ‌វិញ ហើយ​មាន​មនុស្ស​ក្លៀវក្លា​នៅ​ក្នុង​ប៉ម​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​បាន​ពាក់​ព្យួរ​អស់​ទាំង​ខែល​របស់​គេ​នៅ​ជញ្ជាំង​ជុំ‌វិញ ពួក​នោះ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​បាន​ពេញ​ខ្នាត។


ពួក​សាសន៍​អេធី‌យ៉ូពី សាសន៍​ពួត សាសន៍​លូឌ និង​អស់​ទាំង​សាសន៍​លាយ‌ឡំ​គ្នា ព្រម​ទាំង​ពួក​គូប ពួក​កូន​ចៅ​នៃ​ស្រុក​ដែល​ជា​មេត្រី​មិត្ត គេ​នឹង​ដួល​ដោយ​ដាវ​ទៅ​ជា‌មួយ​គ្នា។


មាន​សាសន៍​ពើស៊ី សាសន៍អេធីយ៉ូពី និង​សាសន៍​ពូត​មក​ជា‌មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក


"ពេរេស" ប្រែ​ថា ព្រះ​បែង​ចែក​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យដល់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ»។


ស្រុក​អេធីយ៉ូពី និង​ស្រុក​អេស៊ីព្ទ ជា​កម្លាំង​របស់​គេ ហើយ​កម្លាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត និង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម