នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា៖ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមអើយ តើយប់យ៉ាងណាទៅ?
អេសេគាល 35:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ |
នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា៖ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមអើយ តើយប់យ៉ាងណាទៅ?
ពេលដាវរបស់យើងបានឆ្អែតនៅលើមេឃហើយ មើល៍ នឹងចុះមកលើស្រុកអេដុម គឺលើសាសន៍ដែលយើងបានដាក់បណ្ដាសា ដើម្បីនឹងធ្វើទោសដល់គេទៀត។
តើអ្នកណាហ្ន៎ ដែលមកពីស្រុកអេដុម ស្លៀកពាក់ដោយសំពត់ពណ៌ពីក្រុងបុសរ៉ា គឺអ្នកនោះដែលមានសម្លៀកបំពាក់រុងរឿង ហើយក៏ដើរមកដោយឫទ្ធិយ៉ាងខ្លាំង គឺយើងនេះដែលនិយាយដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ។
ពីសាសន៍អេដុម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ? តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬ? តើប្រាជ្ញារបស់គេបានរលាយបាត់ទៅហើយឬ?
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះពួកសាសន៍អេដុមបានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ
អ្នករាល់គ្នាដែលជាហ្វូងចៀមរបស់យើង គឺជាហ្វូងចៀមនៅទីឃ្វាលរបស់យើង អ្នករាល់គ្នាជាមនុស្ស ហើយយើងជាព្រះរបស់អ្នក នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍អេដុម អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនរបស់ខ្លួន ក៏គ្មានចិត្តមេត្តាប្រណីទាល់តែសោះ គេចេះតែហែកហួរតាមកំហឹងរបស់គេ ក៏ចេះតែចងកំហឹងជាដរាប។
នេះជានិមិត្តរបស់ហោរាអូបាឌា។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូល ពីដំណើរសាសន៍អេដុមដូច្នេះថា៖ ពួកយើងបានឮដំណឹងមកពីព្រះយេហូវ៉ា ព្រះអង្គបានចាត់អ្នកនាំពាក្យម្នាក់ ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយថា ចូរក្រោកឡើង! ចូរយើងលើកគ្នាទៅច្បាំងនឹងគេ!
ដ្បិតសេចក្ដីទំនាយមិនដែលចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះ តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាល។