៙ ឱព្រះអើយ សូមក្រោកឡើង សូមការពារកិត្តិនាមរបស់ព្រះអង្គ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើត្មះតិះដៀលព្រះអង្គ ជារៀងរាល់ថ្ងៃ!
អេសេគាល 20:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំអ្នករាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ យើងនឹងមានរឿងតវ៉ានឹងអ្នកប្រទល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំឯងរាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ អញនឹងមានរឿងតវ៉ានឹងឯងប្រទល់គ្នា អាល់គីតាប យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។ |
៙ ឱព្រះអើយ សូមក្រោកឡើង សូមការពារកិត្តិនាមរបស់ព្រះអង្គ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើត្មះតិះដៀលព្រះអង្គ ជារៀងរាល់ថ្ងៃ!
ព្រះយេហូវ៉ានឹងចោទប្រកាន់ ពួកចាស់ទុំរបស់រាស្ត្រ និងពួកចៅហ្វាយថា៖ គឺអ្នករាល់គ្នាហើយ ដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ឯទ្រព្យសម្បត្តិដែលរឹបយកពីពួកអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះអ្នកទាំងអស់។
ប៉ុន្តែ អ្នកថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីខ្ញុំហើយ យើងនឹងកាត់ទោសអ្នកដោយព្រោះអ្នកថា អ្នកគ្មានធ្វើបាបឡើយដូច្នេះ។
ហេតុដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងតវ៉ានឹងអ្នករាល់គ្នាទៀត ព្រមទាំងកូនចៅរបស់អ្នកតទៅដែរ
ព្រះសូរសៀងនឹងឮរហូតដល់ចុងបំផុតផែនដី ដ្បិតព្រះយេហូវ៉ាមានការណ៍ទាស់ទទឹង នឹងសាសន៍ទាំងប៉ុន្មាន ព្រះអង្គនឹងកាត់ក្ដីមនុស្សគ្នា ឯពួកមនុស្សអាក្រក់ ព្រះអង្គនឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលយើងទៅប្រោស ឲ្យបានសេចក្ដីសម្រាក។
យើងនឹងលាតមងយើងទៅលើគេ ហើយនឹងត្រូវជាប់នៅក្នុងអន្ទាក់របស់យើង យើងនឹងនាំគេទៅក្រុងបាប៊ីឡូន ហើយនឹងមានរឿងនៅទីនោះ ដោយព្រោះអំពើរំលងដែលគេបានប្រព្រឹត្តនឹងយើង។
យើងមានរឿងតវ៉ានឹងបុព្វបុរសអ្នករាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា យើងក៏នឹងមានរឿងតវ៉ានឹងអ្នករាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
យើងនឹងសម្រេចទោសដល់វា ដោយអាសន្នរោគ និងឈាម យើងនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រឹលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្ដាសាសន៍ជាច្រើនដែលមកជាមួយផង។
ក្រោយយូរថ្ងៃទៅ នោះអ្នកនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះអ្នកនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ គេនឹងរស់នៅដោយសុខសាន្តទាំងអស់គ្នា។
ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា "លោកប្តី" គឺនាងនឹងលែងហៅយើងថា "លោកម្ចាស់" ទៀតហើយ។
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានរឿងទាស់នឹងពួកអ្នកស្រុកនេះ ដ្បិតគ្មានសេចក្ដីស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ានឹងលោះឯង ចេញពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង។
ប៉ុន្តែ ព្រះប្រទានឲ្យស្ត្រីនោះមានស្លាបពីរ ដូចជាស្លាបសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរចេញពីសត្វពស់ ទៅកន្លែងរបស់នាងនៅទីរហោស្ថាន ជាកន្លែងដែលព្រះចិញ្ចឹមនាងអស់មួយខួប ពីរខួប និងកន្លះខួប ។
ដូច្នេះ ឥឡូវនេះ ចូរឈរស្ងៀម ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិច នៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងអំពើសុចរិត ដែលព្រះអង្គបានធ្វើដល់អ្នករាល់គ្នា និងបុព្វបុរសអ្នករាល់គ្នា។