រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។
អេសេគាល 16:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះយើង ហេតុនោះបានជាយើងដកគេចេញតាមដែលយើងឃើញថាគួរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូដុម និងស្រុកភូមិវាយឫកខ្ពស់ ហើយនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះមុខយើង។ ដូច្នេះ យើងបានលុបបំបាត់ពួកគេពីទឹកដីនេះដូចនាងឃើញស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ អាល់គីតាប សូដុម និងស្រុកភូមិវាយឫកខ្ពស់ ហើយនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះមុខយើង។ ដូច្នេះ យើងបានលុបបំបាត់ពួកគេពីទឹកដីនេះដូចនាងឃើញស្រាប់។ |
រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសម្រែកទាស់នឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ាលាន់ឮជាខ្លាំង ហើយអំពើបាបរបស់គេធ្ងន់ធ្ងរណាស់
ពេលនោះ ព្រះយេហូវ៉ាបង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា
ព្រះអង្គបានបំផ្លាញក្រុងទាំងនោះ ស្រុកវាលទាំងមូល និងមនុស្សទាំងប៉ុន្មាននៅទីក្រុងទាំងនោះ ព្រមទាំងរុក្ខជាតិទាំងអស់ដែលដុះនៅលើដី។
គេស្រែកហៅឡុតថា៖ «តើមនុស្សដែលចូលមកផ្ទះអ្នកឯងល្ងាចមិញនៅឯណា? ចូរនាំគេចេញមកឲ្យយើង ដើម្បីឲ្យយើងបានស្គាល់គេ»។
ទ្រង់បានបំផ្លាញកន្លែងរបស់ពួករួមសង្វាស់ភេទដូចគ្នា ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ជាកន្លែងដែលពួកស្រីៗត្បាញពិតាន សម្រាប់រូបព្រះអាសេរ៉ាដែរ។
មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើ ទីអាស្រ័យរបស់គេ។
មុននឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។
នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលម្អនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសម្រែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «គ្មានមនុស្សណាអាស្រ័យនៅស្រុកនោះ ឬមនុស្សជាតិណាស្នាក់នៅទីនោះឡើយ ដូចក្នុងការបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងទីក្រុងជិតខាងនោះទាំងប៉ុន្មានដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងគ្មានមនុស្សណាអាស្រ័យនៅទីនោះ ឬមនុស្សជាតិណាស្នាក់នៅឡើយ ដូចកាលព្រះបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយទីក្រុងនៅជិតខាងទាំងប៉ុន្មានដែរ។
ដ្បិតអំពើទុច្ចរិតរបស់កូនស្រីសាសន៍ខ្ញុំធ្ងន់ជាង អំពើបាបរបស់ក្រុងសូដុមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុងមួយរំពេច ឥតមានដៃអ្នកណាធ្វើឡើយ។
យើងបានបំផ្លាញអ្នករាល់គ្នាខ្លះ ដូចកាលព្រះបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាបានដូចជាអង្កត់ឧស ដែលគេយកចេញពីភ្លើង ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នា មិនព្រមវិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ហេតុនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គស្បថថា៖ ដរាបណាយើងមានជីវិតគង់នៅ ពិតប្រាកដជាស្រុកម៉ូអាប់ នឹងបានដូចជាក្រុងសូដុម ហើយពួកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ ជាស្រុកដែលមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ហើយជាទីស្មសានរហូតតទៅ។ ឯសំណល់នៃប្រជារាស្ត្ររបស់យើង នឹងរឹបអូសយកទ្រព្យសម្បត្តិរបស់គេ ហើយពួកអ្នកនៅមានជីវិតនៃសាសន៍របស់យើង នឹងកាន់កាប់ស្រុករបស់គេ។
មិនត្រូវឲ្យមានស្រីពេស្យា ណាមួយ ក្នុងចំណោមកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសពេស្យាណាមួយ នៅក្នុងចំណោមកូនប្រុសសាសន៍អ៊ីស្រាអែលដែរ។
គឺស្រុកទាំងមូលត្រូវឆេះដោយស្ពាន់ធ័រ និងអំបិល គ្មានអ្វីបានសាបព្រោះ គ្មានអ្វីបានលូតលាស់ គ្មានរុក្ខជាតិណាចេញពន្លក ហើយត្រូវបំផ្លាញដូចនៅក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា និងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ
ហើយបើព្រះអង្គបានបញ្ឆេះក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងដាក់ទោសគេឲ្យវិនាសសាបសូន្យទៅ ទុកជាគំរូអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សទមិឡល្មើស
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
ពួកស្តេចនៅលើផែនដី ដែលសហាយស្មន់ ហើយរស់ដោយឆើតឆាយជាមួយក្រុងនេះ នឹងយំ ហើយសោកសង្រេង ពេលគេឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ។