Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​អំពើ​ទុច្ចរិត​របស់​កូន​ស្រី​សាសន៍​ខ្ញុំ​ធ្ងន់​ជាង អំពើ​បាប​របស់​ក្រុង​សូដុម​ទៅ​ទៀត ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​មួយ​រំពេច ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប្រជា‌ជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាង អ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​សេចក្ដី​ទុច្ចរិត​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​បាន​ធ្ងន់​ជាង​អំពើ​បាប​របស់​ក្រុង​សូដុំម​ទៅ​ទៀត ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​១​រំពេច ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប្រជា‌ជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាង អ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




បរិទេវ 4:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា


ព្រះ‌អង្គ​បាន​បំផ្លាញ​ក្រុង​ទាំង​នោះ ស្រុក​វាល​ទាំង​មូល និង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំងរុក្ខជាតិ​ទាំង​អស់​ដែល​ដុះ​នៅ​លើ​ដី។


នៅ​គ្រា​នោះ ពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅ‌ហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅ‌ហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ​នឹង​រង​ទុក្ខ ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ដែរ។


សូម​ឲ្យ​មនុស្ស​នោះ​បាន​ដូច​ជា​អស់​ទាំង​ទី​ក្រុង ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ឥត​ស្តាយ​ចុះ ឲ្យ​គេ​ឮ​តែ​សម្រែក​នៅ​ពេល​ព្រឹក ហើយ​សូរ​ហ៊ោ​នៅ​ថ្ងៃ​ត្រង់


ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម យើង​ក៏​ឃើញ​មាន​សេចក្ដី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​ដើរ​តាម​តែ​ពាក្យ​កុហកឥត​ប្រយោជន៍ គេ​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដូច្នេះ បាន​ជា​គ្មាន​អ្នក​ណា​មួយ វិល​ត្រឡប់​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ឡើយ គេ​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុម​ទាំង​អស់​គ្នា ពួក​អ្នក​នៅ​ក្រុង​នេះ ក៏​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ នៅ​ចំពោះ​យើង។


ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ វិសេស​ជាង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ស្រេក​ឃ្លាន ដ្បិត​ពួក​មួយ​នេះ​ហេវ​ទៅ ហើយ​ត្រូវ​ស្លាប់ ដោយ​ខ្វះ​ស្បៀង​អាហារ។


ដោយសារ​ភាព​ប៉ិន​ប្រសប់​របស់​ខ្លួន ស្ដេច​នឹង​ចម្រើនឡើង​តាម​របៀប​បោក​បញ្ឆោត ស្ដេច​នឹង​មាន​ចិត្ត​លើក​តម្កើង​ខ្លួន ព្រម​ទាំង​បំផ្លាញ​មនុស្ស​យ៉ាង​ច្រើន ដែល​នៅ​ដោយ​សុខ​ស្រួល សូម្បី​តែ​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ក៏​ស្ដេច​នោះ​ហ៊ាន​ងើប​ប្រឆាំង​ដែរ តែ​ស្ដេច​នឹង​ត្រូវ​បែក​បាក់ មិន​មែន​ដោយ​សារ​ដៃ​មនុស្ស​ឡើយ។


ព្រះ‌អង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​យើង​ខ្ញុំ ហើយ​ទាស់​នឹង​ពួក​មេ​ដឹក​នាំ ដែលគ្រប់​គ្រង​យើង​ខ្ញុំ ដោយ​នាំ​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ​មក​លើ​យើង​ខ្ញុំ ដ្បិត​នៅ​ក្រោម​មេឃ​ទាំង​មូល មិន​ដែល​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ដូច​ជា​ទុក្ខ​វេទនា​ដែល​បាន​កើត​ដល់​ក្រុង​យេរូ‌សាឡិម​ឡើយ។


ដ្បិត​ពេល​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ។


បាវ​បម្រើ​ណា​ដែល​ស្គាល់​ចិត្ត​ចៅហ្វាយ តែ​មិន​បាន​រៀបចំ ឬ​ធ្វើ​តាម​ចិត្ត​លោក​សោះ នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម