Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​ស្រែក​ហៅ​ឡុត​ថា៖ «តើ​មនុស្ស​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ល្ងាច​មិញ​នៅ​ឯ​ណា? ចូរ​នាំ​គេ​ចេញ​មក​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពួកគេ​ស្រែកហៅ​ឡុត​ដោយ​ថា​៖ “តើ​មនុស្ស​ដែល​មករក​អ្នកឯង​យប់​នេះ​នៅ​ឯណា​? ចូរ​នាំ​ពួកគេ​មក​ឯ​យើង ដើម្បីឲ្យ​យើង​រួមដំណេក​ជាមួយ​ពួកគេ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គេ​ស្រែក​សួរ​លោក​ឡុត​ថា៖ «តើ​ពួក​អ្នក​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ពី​ល្ងាច‌មិញ​នៅ​ឯ​ណា? ចូរ​ឲ្យ​គេ​ចេញ​មក! យើង​នឹង​រួម​ដំណេក ​ជា​មួយ​ពួក​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​ស្រែក​ហៅ​ឡុត​សួរ​ថា មនុស្ស​ដែល​ចូល​មក​ក្នុង​ផ្ទះ​ឯង​អម្បាញ់‌មិញ​នេះ តើ​នៅ​ឯ​ណា ចូរ​ឯង​នាំ​វា​ចេញ​មក​ឯ​យើង ឲ្យ​យើង​បាន​ស្គាល់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គេ​ស្រែក​សួរ​ឡូត​ថា៖ «តើ​ពួក​អ្នក​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ពី​ល្ងាច​មិញ នៅ​ឯ​ណា? ចូរ​ឲ្យ​គេ​ចេញ​មក! យើង​នឹង​រួម​ដំណេក ជា​មួយ​ពួក​គេ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:5
23 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ឡុត​ចេញ​មក​ជួប​គេ​នៅ​មាត់​ទ្វារ រួច​បិទ​ទ្វារ​ពី​ក្រោយ​ខ្នង​វិញ


ក៏​តាំង​ឲ្យ​មាន​រួម​សង្វាស់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


ឯ​សំណល់​ពួក​រួម​សង្វាស់​ភេទ​ដូច​គ្នា ដែល​នៅ​សល់​ពី​ក្នុង​រាជ្យ​អេសា ជា‌បិតា ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក។


ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។


ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ ដូច​ជា​ក្រុង​សូដុម គេ​មិន​ខំ​បិទ​បាំង​ទេ។ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។


ហេតុ​នោះ​បាន​ជា​ឥត​មាន​ភ្លៀង​មួយ​មេ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ ម៉្លឹង​ហើយ អ្នក​នៅ​មាន​មុខ​ងងើល​ដូច​ជា​ស្រី​ពេស្យា​ទៀត អ្នក​មិន​ព្រម​អៀន​ខ្មាស​សោះ។


កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។


មើល៍! អំពើ​ទុច្ចរិត​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចម្រើន ឥត​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។


គេ​ក៏​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​យើង ហេតុ​នោះ​បាន​ជា​យើង​ដក​គេ​ចេញ​តាម​ដែល​យើង​ឃើញ​ថា​គួរ។


ឯ​សាម៉ារី ក៏​មិន​បាន​ប្រព្រឹត្ត​ដល់​ត្រឹម​ពាក់​កណ្ដាល​នៃ​អំពើ​បាប​របស់​អ្នក​ដែរ គឺ​អ្នក​បាន​ចម្រើន​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក ជា​ច្រើន​ជាង​គេ​ទៅ​ទៀត ហើយ​អ្នក​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ស្រី​អ្នក​មើល​ទៅ​ដូច​ជា​សុចរិត​ទេ ដោយ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ។


កុំ​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី​ឡើយ ដ្បិត​នោះ​ជា​អំពើ​គួរ​ស្អប់​ខ្ពើម។


បើ​មាន​ប្រុស​ណា​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី នោះ​អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ហើយ ត្រូវ​សម្លាប់​ចេញ​ជា​មិន​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ទេ​ឬ? សូម​កុំ​ច្រឡំ​ឲ្យ​សោះ! ពួក​សហាយ​ស្មន់ ពួក​ថ្វាយ‌បង្គំរូប​ព្រះ ពួក​ផិត​ក្បត់ ពួក​ប្រុស​ពេស្យា ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា


មិន​ត្រូវ​ឲ្យ​មាន​ស្រី​ពេស្យា ណា​មួយ ក្នុង​ចំណោម​កូន​ស្រី​សាសន៍​អ៊ីស្រា‌អែល​ឡើយ ក៏​មិន​ត្រូវ​មាន​ប្រុស​ពេស្យា​ណា​មួយ នៅ​ក្នុង​ចំណោម​កូន​ប្រុស​សាសន៍​អ៊ីស្រា‌អែល​ដែរ។


ពួក​សហាយ‌ស្មន់ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ជួញ​ដូរ​មនុស្ស ពួក​ភូត​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ផ្សេង​ទៀត ផ្ទុយ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ


រីឯ​មនុស្ស​អាក្រក់ និង​ពួក​បោកប្រាស់ គេ​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។


មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ផ្លូវ​ឧបាយ‌មុខ​របស់​គេ ហើយ​មនុស្ស​ម្នា​ប្រមាថ​ផ្លូវ​នៃ​សេចក្តី​ពិត ព្រោះតែ​អ្នក​ទាំងនោះ។


ហើយ​បើ​ព្រះ‌អង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ឲ្យ​រួច ដែល​លោក​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​សារ​អំពើ​ឧបាយ‌មុខ​របស់​មនុស្ស​ទទឹង​ច្បាប់​ទាំង​នោះ


ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ​វិញ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ ដូច​ជា​ពួក​ទេវតា​ទាំង​នោះ​ដែរ គេ​ដេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ផ្ទុយ​ពី​ធម្មជាតិ អ្នក​ទាំង​នោះ​ទទួល​ទណ្ឌ​កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជា‌និច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯទៀតៗ។


កាល​គេ​កំពុង​តែ​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​សប្បាយ​រីក​រាយ នោះ​មើល៍ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ ហៅ​លោក​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា៖ «ចូរ​នាំ​មនុស្ស​ដែល​បាន​ចូល​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម