ព្រោះតម្អូញរបស់ខ្ញុំ ចូលមកជំនួសអាហារ ហើយសំឡេងថ្ងូររបស់ខ្ញុំក៏ហូរចូលមកដូចទឹក
អេសេគាល 12:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កូនមនុស្សអើយ ចូរស៊ីអាហារអ្នកដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ ចូរស៊ីអាហារឯងដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ អាល់គីតាប «កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។ |
ព្រោះតម្អូញរបស់ខ្ញុំ ចូលមកជំនួសអាហារ ហើយសំឡេងថ្ងូររបស់ខ្ញុំក៏ហូរចូលមកដូចទឹក
ព្រះអង្គបានប្រទានទឹកភ្នែកដល់គេជំនួសនំប៉័ង ហើយឲ្យគេផឹកទឹកភ្នែកពេញរង្វាល់។
អ្នកនឹងបានពេញដោយការស្រវឹង ហើយទុក្ខព្រួយ គឺជាពែងនៃសេចក្ដីស្រឡាំងកាំង និងស្ងាត់ជ្រងំ ជាពែងរបស់សាម៉ារីបងស្រីអ្នក។
ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនេះតែម្នាក់ឯង ដ្បិតមនុស្សដែលនៅជាមួយខ្ញុំ មិនបានឃើញនិមិត្តនេះទេ តែគេកើតមានសេចក្ដីញ័ររន្ធត់ជាខ្លាំង ហើយនាំគ្នារត់ពួនអស់។
កាលណាយើងបានផ្តាច់ស្បៀងអាហារពីអ្នករាល់គ្នាចេញ នោះស្ត្រីដប់នាក់នឹងដុតនំបុ័ងឲ្យអ្នកនៅក្នុងឡតែមួយ ហើយគេនឹងថ្លឹងនំបុ័ងឲ្យអ្នកបរិភោគ អ្នករាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ ។
ឯពួកអ្នកដែលសល់នៅ នោះយើងនឹងបណ្ដាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវ ក៏នឹងដួល ដោយគ្មានអ្នកណាដេញតាម។
នោះអ្នកត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងចាត់ឲ្យមកទាស់នឹងអ្នក គឺអ្នកនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងបំពាក់នឹមដែកលើកអ្នក រហូតទាល់តែអ្នកវិនាស។
ក្នុងចំណោមសាសន៍ទាំងនោះ អ្នកនឹងរកសេចក្ដីស្រាកស្រាន្តមិនបាន ក៏នឹងគ្មានកន្លែងសម្រាកសម្រាប់បាតជើងរបស់អ្នកដែរ គឺនៅទីនោះ ព្រះយេហូវ៉ានឹងធ្វើឲ្យចិត្តអ្នកញ័ររន្ធត់ ឲ្យភ្នែកអ្នកស្រវាំងទៅ ហើយឲ្យព្រលឹងអ្នកព្រួយលំបាក។