Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 4:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឯ​អាហារ​ដែល​អ្នក​នឹង​ស៊ី គឺ​ម្ភៃ​សេកែល​សម្រាប់​មួយ​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រូវ​បរិភោគ​អាហារ​នេះ​ដោយ​កម្រិត គឺ​មួយ​ថ្ងៃ​ពីរ​ខាំ​កន្លះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​អាហារ​ដែល​ឯង​នឹង​ស៊ី នោះ​ត្រូវ​ថ្លឹង​ជា​កន្លះ​នាលិ​សំរាប់​១​ថ្ងៃ ហើយ​ត្រូវ​ស៊ី​បន្តិច​ម្តងៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រូវ​បរិភោគ​អាហារ​នេះ​ដោយ​កំរិត គឺ​មួយ​ថ្ងៃ​ពីរ​ខាំ​កន្លះ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 4:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍! ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ដក​យក​ទី​ពឹង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ព្រម​ទាំង​ទី​ពឹង​ជា​ស្បៀង​អាហារ និង​ទឹក​ផឹក​អស់​រលីង​ទៅ


ខ្ញុំ​ក៏​ទទួល​ទិញ​ចម្ការ ដែល​នៅ​អាណាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់ដប់​ប្រាំ​ពីរ​សេកែល​ឲ្យ​គាត់។


«កូន​មនុស្ស​អើយ ចូរ​ស៊ី​អាហារ​អ្នក​ដោយ​រន្ធត់ ព្រម​ទាំង​ផឹក​ទឹក​ដោយ​ញាប់‌ញ័រ ហើយ​ថប់​ព្រួយ​ចុះ។


«កូន​មនុស្ស​អើយ បើ​ស្រុក​ណា​ធ្វើ​បាប​នឹង​យើង ដោយ​ប្រព្រឹត្ត​រំលង​អ្វី រួច​យើង​លូក​ដៃ​ទៅ​លើ​គេ ឲ្យ​ផ្តាច់​ស្បៀង​អាហារ ហើយ​ឲ្យ​គេ​កើត​មាន​អំណត់ ព្រម​ទាំង​កាត់​មនុស្ស និង​សត្វ​ចេញ​ពី​ស្រុក​នោះ


ឯ​ទឹក​ក៏​ត្រូវ​វាល់​ដែរ គឺ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ហើយ​ត្រូវ​ផឹក​បន្តិច​ម្តងៗ​ដូច​គ្នា។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ យើង​នឹង​ផ្តាច់​ស្បៀង​ពួក​ក្រុង​យេរូ‌សាឡិម គេ​នឹង​ស៊ី​នំបុ័ង​ដោយ​ថ្លឹង ហើយព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​វាល់ ព្រម​ទាំង​ភ័យ​ញាប់​ញ័រ។


សេកែល ត្រូវ​ជា​ម្ភៃ​កេរ៉ា ហើយ​ម៉ានេ ត្រូវ​ជា​ម្ភៃ​សេកែលបូកនឹង​ម្ភៃ​ប្រាំ​សេកែល បូក​នឹង​ដប់​ប្រាំ​សេកែល។


កាល​ណា​យើង​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​អ្នក​រាល់​គ្នា​ចេញ នោះ​ស្ត្រី​ដប់​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​អ្នក​នៅ​ក្នុង​ឡ​តែ​មួយ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​អ្នក​បរិ‌ភោគ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម