ចូរអ្នករាល់គ្នានៅស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹងឡើយ។
អេសាយ 51:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនប្រុសរបស់អ្នកបានសន្លប់ទៅហើយ គេដេកតាមដងផ្លូវ ដូចជាប្រើសដែលជាប់អន្ទាក់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសនៃព្រះរបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល កូនចៅរបស់អ្នកខ្សោយល្វើយ ហើយដេកនៅតាមអស់ទាំងក្បាលផ្លូវ ដូចជាសត្វកែះជាប់សំណាញ់; ពួកគេពេញដោយសេចក្ដីក្រេវក្រោធពីព្រះយេហូវ៉ា គឺការស្ដីបន្ទោសពីព្រះរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេ ព្រះរបស់អ្នកគំរាមកំហែងពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនប្រុសឯងបានសន្លប់ទៅហើយ គេដេកតាមក្បាលអស់ទាំងផ្លូវ ដូចជាប្រើសដែលជាប់បង្កាត់ គេមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីបន្ទោសរបស់ព្រះនៃឯង។ អាល់គីតាប កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះអុលឡោះតាអាឡាខឹងចំពោះពួកគេ ម្ចាស់របស់អ្នកគំរាមកំហែងពួកគេ។ |
ចូរអ្នករាល់គ្នានៅស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹងឡើយ។
យើងនឹងធ្វើឲ្យពួកអ្នកដែលសង្កត់សង្កិនអ្នក ត្រូវស៊ីសាច់របស់ខ្លួនគេវិញ ហើយគេនឹងត្រូវស្រវឹងដោយឈាមរបស់ខ្លួន ដូចជាស្រវឹងដោយស្រាទំពាំងបាយជូរថ្មី នោះគ្រប់ទាំងមនុស្សនឹងដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះអង្គសង្គ្រោះនៃអ្នក ហើយជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏មានឥទ្ធិឫទ្ធិរបស់យ៉ាកុប។
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
ឱក្រុងយេរូសាឡិម ដែលព្រះយេហូវ៉ាបានឲ្យផឹក ពីពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឈរឡើងចុះ អ្នកបានផឹកស្រូបទាំងកាកក្នុងពែង ជាសេចក្ដីទ្រេតទ្រោតអស់រលីងហើយ។
ដូច្នេះ អ្នកដែលត្រូវរងទុក្ខវេទនា ហើយក៏ស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ
ដ្បិតព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង ហើយព្រះរាជរថរបស់ព្រះអង្គដូចជាខ្យល់កួច ដើម្បីសម្រេចតាមសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ និងតាមពាក្យស្តីបន្ទោសរបស់ព្រះអង្គ ដោយសារអណ្ដាតភ្លើង។
គេនឹងដើរចុះឡើងក្នុងស្រុក មានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្តៅក្រហាយ ហើយនឹងប្រទេចផ្ដាសាដល់ទាំងស្តេច និងព្រះរបស់ខ្លួន ដោយងើយមើលទៅលើមេឃផង
ហើយពួកជនដែលគេបានថ្លែងទំនាយប្រាប់នោះនឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះអំណត់ និងដាវដែរ ឥតមានអ្នកណានឹងបញ្ចុះសពគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ព្រោះយើងនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ។
បើខ្ញុំចេញទៅវាល មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
ព្រះអម្ចាស់បានមើលងាយពួកមនុស្សខ្លាំងពូកែ នៅកណ្ដាលខ្ញុំហើយ ព្រះអង្គបានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំលោះៗរបស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំ បានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសម្រាប់ចម្រើនកម្លាំងខ្លួន។
ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើមយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯព្រះអង្គ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង ដែលសន្លប់ទៅដោយឃ្លាន ត្រង់គ្រប់ទាំងក្បាលផ្លូវ ឲ្យបានគង់នៅវិញ។
ព្រះយេហូវ៉ាក្រោធយ៉ាងខ្លាំង ព្រះអង្គបានចាក់សេចក្ដីក្រោធដ៏សហ័ស របស់ព្រះអង្គចេញហើយ ព្រះអង្គបានបង្កាត់ភ្លើងនៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះទាំងឫសជញ្ជាំងផង។
ឯពួកកូនប្រុសរបស់ក្រុងស៊ីយ៉ូន ដែលមានតម្លៃដូចជាមាស នោះបានរាប់ដូចជាភាជនៈដីទៅវិញ ដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
ពួកកំលោះៗបានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរពាន់ជើងទ្រេតទ្រោត ក្រោមបាច់ឧស។
យើងនឹងលាតមងយើងទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់យើង យើងនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ
យើងនឹងលាតមងយើងទៅលើគេ ហើយនឹងត្រូវជាប់នៅក្នុងអន្ទាក់របស់យើង យើងនឹងនាំគេទៅក្រុងបាប៊ីឡូន ហើយនឹងមានរឿងនៅទីនោះ ដោយព្រោះអំពើរំលងដែលគេបានប្រព្រឹត្តនឹងយើង។
អ្នករាល់គ្នានឹងស៊ីខ្លាញ់ទាល់តែឆ្អែត ហើយផឹកឈាម ទាល់តែស្រវឹង ដោយសារយញ្ញបូជា ដែលយើងធ្វើសម្រាប់អ្នក
ព្រះយេហូវ៉ានឹងចាត់បណ្ដាសា ភាពច្របូកច្របល់ និងសេចក្ដីថប់ព្រួយមកលើអ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន រហូតទាល់តែអ្នកត្រូវបំផ្លាញ ហើយវិនាសទៅយ៉ាងរហ័ស ដោយព្រោះអំពើអាក្រក់របស់អ្នក ដែលអ្នកបានបោះបង់ចោលយើង។
អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។