សូមយាងទៅដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ទាំងមានជ័យជម្នះ ដើម្បីការពារសេចក្ដីពិត ភាពស្លូតបូត និងសេចក្ដីសុចរិត សូមព្រះហស្តស្តាំរបស់ព្រះអង្គ បង្រៀនព្រះអង្គ ពីការដែលគួរកោតខ្លាច!
អេសាយ 48:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើង គឺយើងនេះហើយបានពោល អើ យើងបានហៅគេ យើងបាននាំគេមក ហើយគេនឹងសម្រេចកិច្ចការតាមវិធីរបស់គេ។ ព្រះគម្ពីរខ្មែរសាកល យើង គឺយើងហ្នឹងហើយ បាននិយាយ មែនហើយ យើងបានហៅគាត់មក; យើងបាននាំគាត់មក ហើយគាត់នឹងចម្រើនឡើងក្នុងផ្លូវរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញ គឺអញនេះហើយ អញបានពោល អើ អញបានហៅគេ អញបាននាំគេមក ហើយគេនឹងបញ្ជឿនការខ្លួនឲ្យកើតឡើងផង អាល់គីតាប គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។ |
សូមយាងទៅដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ទាំងមានជ័យជម្នះ ដើម្បីការពារសេចក្ដីពិត ភាពស្លូតបូត និងសេចក្ដីសុចរិត សូមព្រះហស្តស្តាំរបស់ព្រះអង្គ បង្រៀនព្រះអង្គ ពីការដែលគួរកោតខ្លាច!
តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាចំបើង ដែលត្រូវផាត់តាមខ្យល់ ដោយធ្នូដែរ។
យើងនិយាយពីស៊ីរូសថា ជាគង្វាលរបស់យើង ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តយើងទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ និងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។
យើងបានលើកស៊ីរូសនេះឡើងដោយសេចក្ដីសុចរិត យើងនឹងធ្វើឲ្យគ្រប់ទាំងផ្លូវរបស់គេបានត្រង់ គេនឹងសង់ទីក្រុងរបស់យើងឡើង ហើយនឹងលែងពួកបំបរបង់របស់យើងឲ្យវិលមកវិញ មិនមែនដោយថ្លៃលោះ ឬរង្វាន់ណាទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែម ចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នក នៅស្រុកពេកូឌ ដែរ ចូរសម្លាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្ដី ដែលយើងបានបង្គាប់ដល់អ្នក។
នៅថ្ងៃទីប្រាំ ក្នុងខែនោះ ដែលជាឆ្នាំទីប្រាំ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ
មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។