៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង បានសរសើរតម្កើងព្រះយេហូវ៉ា។
អេសាយ 43:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាប្រជារាស្ត្រដែលយើងបានជបសូនសម្រាប់តែខ្លួនយើង ដើម្បីឲ្យគេបានសម្ដែងចេញ ជាសេចក្ដីសរសើររបស់យើងផង។ ព្រះគម្ពីរខ្មែរសាកល ជាប្រជារាស្ត្រដែលយើងបានសូនសម្រាប់ខ្លួនយើង ដើម្បីឲ្យពួកគេថ្លែងសេចក្ដីសរសើរតម្កើងដល់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង ដើម្បីសរសើរតម្កើងយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង។ អាល់គីតាប គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង ដើម្បីសរសើរតម្កើងយើង។ |
៙ សូមឲ្យសេចក្ដីទាំងនេះបានកត់ត្រាទុក សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីឲ្យប្រជារាស្ត្រមួយដែលនឹងកើតឡើង បានសរសើរតម្កើងព្រះយេហូវ៉ា។
ដ្បិតព្រះអង្គបានទតមើលពីទីបរិសុទ្ធ របស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌ មើលមកផែនដី
ប៉ុន្តែ ត្រូវដឹងថា ព្រះយេហូវ៉ាបានញែកមនុស្ស ដែលកោតខ្លាចព្រះអង្គ ទុកសម្រាប់ព្រះអង្គ ព្រះយេហូវ៉ាព្រះសណ្ដាប់ ពេលខ្ញុំអំពាវនាវរកព្រះអង្គ។
យ៉ាងនោះ យើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត យើងខ្ញុំនឹងពោលសរសើរតម្កើងព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។
ព្រះយេហូវ៉ាបានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង ទោះទាំងមនុស្សអាក្រក់ក៏បានកើតមក សម្រាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។
ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ព្រះអង្គ ដល់អស់ទាំងកោះ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
ពួកអ្នកនៅក្នុងអ្នកនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមត៌កនៅជាដរាប គេជាមែកដែលយើងបានផ្សាំ ជាការដែលដៃយើងបានធ្វើ ដើម្បីឲ្យយើងបានតម្កើងឡើង។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះយើងក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងយើងយ៉ាងនោះដែរ ដើម្បីឲ្យគេបានជាប្រជារាស្ត្រសម្រាប់យើង ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។
ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់យើង សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលយើងប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលយើងផ្តល់ដល់ក្រុងនេះ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងធ្វើការនេះ គេនឹងក្លាយជារបស់យើង គឺជារបស់យើងពិតប្រាកដ ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួន។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ ក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ ដល់គ្រប់ជំនាន់ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។