ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នឹង​មាន​រោង​បារាំ សម្រាប់​ជា​ម្លប់​បាំង​កម្ដៅ​នៅ​ពេល​ថ្ងៃ និង​សម្រាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះ និង​ភ្លៀង​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏​នឹង​មាន​រោង​មួយ សម្រាប់​ជា​ម្លប់​ពី​កម្ដៅ​នៅ​ពេលថ្ងៃ ហើយ​ជា​ជម្រក និង​ជា​ទីបាំង ពី​ព្យុះ និង​ពី​ភ្លៀង​ផង​៕

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សិរី‌រុងរឿង​នោះ​គ្រប​បាំង​ភ្នំ​ស៊ីយ៉ូន ប្រៀប​ដូច​ជា​ស្វេតច្ឆត្រ​ផ្ដល់​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ​នៅ​ពេល​ថ្ងៃ​ក្ដៅ ហើយ​ក៏​ជា​ជម្រក នៅ​ពេល​ព្យុះ​សង្ឃរា និង​ពេល​ភ្លៀង​ផង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នឹង​មាន​រោង​បារាំ សំរាប់​ជា​ម្លប់​បាំង​កំដៅ​នៅ​ពេល​ថ្ងៃ នឹង​សំរាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះនឹង​ភ្លៀង​ផង។

សូមមើលជំពូក

អាល់គីតាប

សិរី‌រុង‌រឿង​នោះ​គ្រប​បាំង​ភ្នំ​ស៊ីយ៉ូន ប្រៀប​ដូច​ជា​ស្វេតច្ឆត្រ​ផ្ដល់​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ​នៅ​ពេល​ថ្ងៃ​ក្ដៅ ហើយ​ក៏​ជា​ជំរក នៅ​ពេល​ព្យុះ​សង្ឃរា និង​ពេល​ភ្លៀង​ផង​ដែរ។

សូមមើលជំពូក



អេសាយ 4:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ខ្ញុំ ដោយ​បំបាំង​ខ្ញុំ​នៅ​ក្នុង​ជម្រក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីកំបាំង នៃ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។


ទូល‌បង្គំ​នឹង​ប្រញាប់​ស្វែង​រក​ទី​ជ្រកកោន ឲ្យ​រួច​ផុត​ពី​ខ្យល់​គំហុក និង​ព្យុះ​សង្ឃរា»។


អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។


ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។


តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជ‌ទូត​នៃ​នគរ​នោះ យ៉ាង​ណា​ទៅ? គឺ​ត្រូវ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។


ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​ទាល់​ក្រ គឺជា​ទី​មាំមួន​ដល់​មនុស្ស​កម្សត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ជា​ម្លប់​បាំង​កម្ដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង។


ឯ​ព្រះ‌យេហូវ៉ា​នឹង​បន្លឺ​ព្រះ‌សូរ‌សៀង​ដ៏​រុងរឿង​ឧត្តម​របស់​ព្រះ‌អង្គ​ឲ្យ​ឮ ហើយ​នឹង​បង្ហាញ​ព្រះ‌ពាហុ​ដែល​ធ្វើ​ទោស ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​សេចក្ដី​ក្រោធ​ព្រះ‌អង្គ និង​អណ្ដាត​ភ្លើង​ដ៏​ឆេះ​បន្សុស ព្រម​ទាំង​សន្ទុះ​ខ្យល់​ព្យុះ​សង្ឃរា និង​ដុំ​ព្រឹល​ផង។


មើល៍ នឹង​មាន​ស្តេច​មួយ​អង្គ​សោយ‌រាជ្យ​ដោយ​សុចរិត ពួក​ចៅ‌ហ្វាយ​នឹង​គ្រប់‌គ្រង​ដោយ​យុត្តិ‌ធម៌


ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ


ព្រះ‌អង្គ​នឹង​បាន​សម្រាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្ម​ដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ពីរ​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់


ហេតុ​នោះ អ្នក​ត្រូវ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទោះ​បើ​យើង​បាន​ឲ្យ​គេ​ទៅ​នៅ​ឯ​ទី​ឆ្ងាយ កណ្ដាល​អស់​ទាំង​សាសន៍​ដទៃ ហើយ​ទោះ​បើ​យើង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​គ្រប់​ទាំង​ប្រទេស​ក៏​ដោយ គង់​តែ​យើង​នឹង​ធ្វើ​ជា​ទី​បរិសុទ្ធ​ដល់​គេមួយ​រយៈ ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ទៅ​នោះ​ដែរ ។


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។


គេ​មិន​ឃ្លាន ក៏​មិន​ស្រេក​ទៀត​ឡើយ ព្រះ‌អាទិត្យ​មិន​ជះ​កម្ដៅ​លើ​គេ ក៏​គ្មាន​ចំហាយ​ក្ដៅ​ណា​ទៀត​ដែរ ។