អេសេគាល 11:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ហេតុនោះ អ្នកត្រូវប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើយើងបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្ដាលអស់ទាំងសាសន៍ដទៃ ហើយទោះបើយើងកម្ចាត់កម្ចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែយើងនឹងធ្វើជាទីបរិសុទ្ធដល់គេមួយរយៈ ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះដែរ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ចូរប្រាប់បងប្អូនរបស់អ្នកថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ទោះបីយើងបណ្តេញអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជាតិនានា ដែលនៅឆ្ងាយៗ ទោះបីយើងកម្ចាត់កម្ចាយអ្នករាល់គ្នាទៅតាមស្រុកផ្សេងៗក្ដី ក៏យើងនឹងធ្វើជាទីសក្ការៈសម្រាប់អ្នករាល់គ្នានៅក្នុងស្រុកទាំងនោះដែរ” ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ហេតុនោះ ត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ទោះបើអញបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្តាលអស់ទាំងសាសន៍ដទៃ ហើយទោះបើអញកំចាត់កំចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែអញនឹងធ្វើជាទីបរិសុទ្ធដល់គេ នៅវេលាបន្តិច ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះ សូមមើលជំពូកអាល់គីតាប16 ចូរប្រាប់បងប្អូនរបស់អ្នកថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ទោះបីយើងបណ្តេញអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជាតិនានា ដែលនៅឆ្ងាយៗ ទោះបីយើងកំចាត់កំចាយអ្នករាល់គ្នាទៅតាមស្រុកផ្សេងៗក្តី ក៏យើងនឹងធ្វើជាទីសក្ការៈសម្រាប់អ្នករាល់គ្នានៅក្នុងស្រុកទាំងនោះដែរ”។ សូមមើលជំពូក |