តើព្រះករុណាគិតថា គ្រាន់តែមានពាក្យសម្ដី និងមានកម្លាំងសម្រាប់ច្បាំងបានឬ? តើព្រះករុណាពឹងអ្នកណា បានជាហ៊ានបះបោរនឹងយើងដូច្នេះ?
អេសាយ 36:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងថា គំនិតរបស់អ្នក និងកម្លាំងសម្រាប់ច្បាំង នោះជាឥតប្រយោជន៍ទទេ តើទីពឹងអ្នកណា បានជាអ្នកបះបោរនឹងយើងដូច្នេះ? ព្រះគម្ពីរខ្មែរសាកល យើងគិតថា យុទ្ធសាស្រ្ត និងកម្លាំងខាងយោធារបស់អ្នកគ្រាន់តែជាសម្ដីទទេប៉ុណ្ណោះ។ ឥឡូវនេះ តើអ្នកទុកចិត្តលើអ្នកណា បានជាអ្នកបះបោរនឹងយើងដូច្នេះ?’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ព ក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញថា គំនិតរបស់ឯង នឹងកំឡាំងសំរាប់ច្បាំង នោះជាឥតប្រយោជន៍ទទេ ចុះតើឯងពឹងដល់អ្នកណា បានជាឯងបះបោរនឹងអញដូច្នេះ អាល់គីតាប ស្តេចស្មានថា ពាក្យសំដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ព ក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើស្តេចពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ? |
តើព្រះករុណាគិតថា គ្រាន់តែមានពាក្យសម្ដី និងមានកម្លាំងសម្រាប់ច្បាំងបានឬ? តើព្រះករុណាពឹងអ្នកណា បានជាហ៊ានបះបោរនឹងយើងដូច្នេះ?
ព្រះយេហូវ៉ាក៏គង់ជាមួយទ្រង់ ហើយកន្លែងណាដែលទ្រង់យាងទៅ បានជោគជ័យទាំងអស់ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ។
នៅក្នុងរាជ្យព្រះបាទយេហូយ៉ាគីម ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនឡើងមក ព្រះបាទយេហូយ៉ាគីមបានចុះចូលជាអ្នកបម្រើរបស់នេប៊ូក្នេសាអស់រយៈពេលបីឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ។
ហេតុនោះ បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាកើតឡើងដល់ក្រុងយេរូសាឡិម និងស្រុកយូដា ទាល់តែព្រះអង្គបានបោះបង់គេចោលឲ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ។ ឯព្រះបាទសេដេគាក៏បះបោរនឹងស្តេចបាប៊ីឡូនដែរ។
ប៉ុន្តែ ស្តេចបានបះបោរនឹងព្រះអង្គវិញ ដោយចាត់រាជទូតទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យគេបានឲ្យសេះ និងពលទ័ពមកជាច្រើន ដូច្នេះ តើនឹងចម្រើនឡើងបានឬ? តើអ្នកដែលប្រព្រឹត្តដូច្នេះរួចខ្លួនឬ? តើអាចផ្តាច់សេចក្ដីសញ្ញា ហើយរួចខ្លួនបានឬ?