Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 24:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ក្នុង​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ព្រះ‌បាទនេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ឡើង​មក ព្រះបាទ​យេហូយ៉ាគីម​បាន​ចុះ​ចូល​ជា​អ្នក​បម្រើ​របស់​នេប៊ូក្នេសា​អស់​រយៈ​ពេល​បី​ឆ្នាំ ក្រោយ​មក​បែរ​ជា​បះ‌បោរ​នឹង​ទ្រង់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្នុង​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ព្រះ‌បាទ​យេហូ‌យ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្ដេច​ស្រុក​បាប៊ី‌ឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក ព្រះ‌បាទ​យេហូ‌យ៉ាគីម ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​រាជ្យ​ទ្រង់ នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន​ក៏​ឡើង​មក ហើយ​យេហូ‌យ៉ាគីម​ក៏​ចុះ​ចូល​ជា​អ្នក​បំរើ​ទ្រង់​អស់​៣​ឆ្នាំ ក្រោយ​មក​បែរ​ជា​បះ‌បោរ​នឹង​ទ្រង់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្នុង​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ស្តេច​យេហូ‌យ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្តេច​ស្រុក​បាប៊ី‌ឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក​ស្តេច​យេហូ‌យ៉ាគីម ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 24:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អាស‌ស៊ើរ​យាង​មក​សព្វ​គ្រប់​ក្នុង​ស្រុក ក៏​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។


គឺ​យ៉ាង​នោះ​ដែល​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា រហូត​ដល់​ព្រះ‌អង្គ​បោះ​បង់​គេ​ចោល​ឆ្ងាយ​ពី​ព្រះ‌អង្គ។


រួច​ពួក​អ្នក​ស្រុក​ក៏​លើក​ព្រះបាទ​យ៉ូអា‌ហាស ជា​បុត្រា​ព្រះបាទ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា នៅ​ក្រុង​យេរូ‌សាឡិម


សូម​ទូល​ថ្វាយ​ព្រះ‌ករុណា​ជ្រាប​ថា ពួក​សាសន៍​យូដា ដែល​បាន​ឡើង​ចេញ​ពី​នគរ​របស់​ព្រះ​ករុណា មក​ឯ​យើង​ខ្ញុំ គេ​បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ ពួក​គេ​កំពុង​តែ​សាង​សង់​ទី​ក្រុង​បះ‌បោរ ហើយ​អា‌ក្រក់​នេះ​ឡើង​វិញ។ ពួក​គេ​បាន​សង់​កំផែង​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ កំពុង​តែ​ជួស​ជុល​គ្រឹះ​ទៀត​ផង។


យើង​ថា គំនិត​របស់​អ្នក និង​កម្លាំង​សម្រាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ តើ​ទី​ពឹង​អ្នក​ណា បាន​ជា​អ្នក​បះ‌បោរ​នឹង​យើង​ដូច្នេះ?


នេះ​ជា​ព្រះបន្ទូល​ដែល​បាន​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ប្រជា​ជន​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំ​ទីបួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ស្តេច​យូដា (គឺ​ជា​ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន)


យើង​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ យើង​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ផង យើង​នឹង​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ឲ្យ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ហួស​ចិត្ត ហើយ​ជា​ទី​ខូច‌បង់​នៅ​អស់‌កល្ប​ជា‌និច្ច។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​យេរេមា នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទយ៉ូសៀស​ស្តេច​យូដា​ថា៖


ប៉ុន្តែ ពេល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឡើង​មក​ក្នុង​ស្រុក នោះ​យើង​បាន​និយាយ​គ្នា​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​ពួក​ទ័ព​ខាល់ដេ និង​ពួក​ទ័ព​ស៊ីរី​ចេញ ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ។


នៅ​ឆ្នាំ​ទី​បួន​ក្នុង​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ស្តេច​យូដា ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បានមក​ដល់​ហោរា​យេរេមា​ថា៖


នេះ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​និយាយ​នឹង​បារូក ជា​កូន​នេរីយ៉ា ក្នុង​កាល​ដែល​បារូក​បាន​សរសេរ​ពាក្យ​ទាំង​នេះ ចុះ​ក្នុង​ក្រាំង​តាម​មាត់​ហោរា​យេរេមា គឺ​នៅ​ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា


ពី​ស្រុក​អេស៊ីព្ទ គឺ​ពី​ដំណើរ​ពល‌ទ័ព​របស់​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​នៅ​ត្រង់​កើកេមីស ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត ជា​ស្រុក​ដែល​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន​បាន​វាយ​យក ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា


ពួក​អ៊ីស្រា‌អែល​ប្រៀប​ដូច​ជា​ចៀម​ដែល​ត្រូវ​ប្រដេញ​កម្ចាយ ពួក​សិង្ហ​បាន​ដេញ​កម្ចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាស‌ស៊ើរ​បាន​ត្របាក់​ស៊ី​គេ បន្ទាប់​មក នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ។


គ្រា​នោះ អស់​ទាំង​សាសន៍​ក៏​លើក​គ្នា​ទាស់​នឹង​វា ស្រុក​ជុំ‌វិញ​គ្រប់​ទិស គេ​ត្រដាង​មង​ពី​លើ​វា ហើយ​វា​ជាប់​ក្នុង​រណ្តៅ​របស់​គេ។


ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​អ្នក​ថ្លែងទំនាយ​ចុះ ហើយ​ទះ​ដៃ​ផង នោះ​ត្រូវ​ឲ្យ​ដាវ​បាន​កាប់​ដល់​ពីរ​ដង ហើយ​បី​ដង​ទៅ គឺ​ដាវ​នោះ​ដែល​កាប់​សម្លាប់ ជា​ដាវ​ដែល​ធ្វើ​ឲ្យ​ទាំង​ពួក​អ្នក​ធំ​ត្រូវ​របួស ហើយ​ក៏​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ដែរ។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។


ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ព្រម​ទាំង​ប្រដាប់​ប្រដា​មួយ​ចំនួន ដែល​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ​ទៀត​ផង។ ស្ដេច​បាន​‌នាំ​ប្រដាប់​ប្រដា​ទាំង​នោះ​យក​ទៅ​ស្រុក​ស៊ីណើរ ហើយ​ដាក់​នៅ​ក្នុងព្រះ​ដំណាក់​នៃ​ព្រះ​របស់​ខ្លួន។


ដ្បិត​មើល៍! យើង​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅដែល​មិន​មែន​ជា​របស់​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម