មើល៍ ព្រះករុណាពឹងស្រុកអេស៊ីព្ទ ប្រៀបដូចជាដើមត្រែងដែលបាក់ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ។ គឺផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ធ្វើយ៉ាងដូច្នេះដល់អស់អ្នកណាដែលពឹងដល់គេ។
អេសាយ 30:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កម្លាំងរបស់ផារ៉ោន នឹងបានជាសេចក្ដីខ្មាសដល់អ្នករាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់ស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់អ្នកដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ការការពាររបស់ផារ៉ោននឹងត្រឡប់ជាសេចក្ដីអាម៉ាស់ដល់អ្នករាល់គ្នាវិញ ហើយជម្រកនៅក្រោមម្លប់របស់អេហ្ស៊ីបនឹងត្រឡប់ជាភាពអាប់យសវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កំឡាំងរបស់ផារ៉ោននឹងបានជាសេចក្ដីខ្មាសដល់ឯងរាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់នៃស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់ឯងដែរ អាល់គីតាប ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចហ្វៀរ៉អ៊ូន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន! |
មើល៍ ព្រះករុណាពឹងស្រុកអេស៊ីព្ទ ប្រៀបដូចជាដើមត្រែងដែលបាក់ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ។ គឺផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ធ្វើយ៉ាងដូច្នេះដល់អស់អ្នកណាដែលពឹងដល់គេ។
ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ ទាស់នឹងពួកសត្រូវផង ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។
ការដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ និងជើងពិការ។
គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ។
នៅថ្ងៃនោះ ពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា "មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង តើធ្វើដូចម្តេចឲ្យយើងរួចបាន?"»។
មើល៍! អ្នកពឹងដល់ស្រុកអេស៊ីព្ទទុកជាឈើច្រត់ គឺជាដើមត្រែងកំបាក់នោះ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ គឺផារ៉ោន ជាស្តេចអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ។
ហេតុអ្វីបានជាអ្នកអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់អ្នក អ្នកនឹងត្រូវមានសេចក្ដីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាអ្នកបានខ្មាសចំពោះស្រុកអាសស៊ើរដែរ
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ "កំហឹង និងសេចក្ដីក្រោធរបស់យើង ដែលបានចាក់ចេញទៅលើពួកអ្នក នៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់យើង នឹងត្រូវចាក់ចេញ លើអ្នករាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ អ្នករាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្ដាសា ហើយជាទីជេរប្រមាថ អ្នករាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ"។
ដូច្នេះ ចូរអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ហើយដោយអាសន្នរោគ នៅក្នុងទីដែលអ្នករាល់គ្នាចូលចិត្តចង់ទៅអាស្រ័យនៅនោះ»។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា៖ មើល៍! យើងនឹងធ្វើទោសដល់អាំម៉ូននៃក្រុងថេប និងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន និងស្តេចរបស់គេផង គឺផារ៉ោន និងអស់អ្នកដែលទុកចិត្តដល់វា។
កាលពួកអ៊ីស្រាអែលចាប់កាន់នោះក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើអ្នក នោះអ្នកក៏បាក់ទៅ ធ្វើឲ្យគេថ្លស់ចង្កេះទាំងអស់គ្នា។
គេនឹងដឹករូបកូនគោនោះយកទៅស្រុកអាសស៊ើរ ទុកជាតង្វាយថ្វាយដល់ស្តេចដ៏ជាធំ អេប្រាអិមនឹងត្រូវអាម៉ាស់ ហើយអ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែរូបព្រះ របស់ខ្លួន។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។