Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 29:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 កាល​ពួក​អ៊ីស្រា‌អែល​ចាប់​កាន់​នោះ​ក៏​បាក់​បែក​ទៅ ហើយ​ចាក់​ហែក​ស្មា​គេ​អស់​រលីង កាល​គេ​ច្រត់​ពឹង​មក​លើ​អ្នក នោះ​អ្នក​ក៏​បាក់​ទៅ ធ្វើ​ឲ្យ​គេ​ថ្លស់​ចង្កេះ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ពួក​អ៊ីស្រាអែលបាន​ចាប់​យក​កាន់ នោះ​ឯង​ក៏​បាក់​បែក​ទៅ ហើយ​ចាក់​ហែក​ស្មា​គេ​អស់​រលីង កាល​គេ​ច្រត់​ពឹង​មក​លើ​ឯង នោះ​ឯង​បាន​ចាក់​ទៅ​ធ្វើ​ឲ្យ​ថ្លស់​ចង្កេះ​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 29:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ព្រះករុណា​ពឹង​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​ដើម​ត្រែងដែល​បាក់ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ។ គឺ​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ធ្វើ​យ៉ាង​ដូច្នេះ​ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ។


ការ​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ និង​ជើង​ពិការ។


គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធី‌យ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ និង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ។


ដូច្នេះ កម្លាំង​របស់​ផារ៉ោន នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​ការ​ជ្រក​កោន​ក្រោម​ម្លប់​ស្រុក​អេស៊ីព្ទ នឹង​បាន​ជា​សេចក្ដី​វិល‌វល់​ដល់​អ្នក​ដែរ។


មើល៍! អ្នក​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ។


យើង​រង់​ចាំ​ជំនួយឡើង​ផ្សា​ភ្នែក តែ​គ្មាន​អ្នក​ណា​មក​ជួយ​យើង​សោះ ការ​ដែល​យើង​បាន​រង់​ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍​មួយ ដែល​ជួយ​សង្គ្រោះ​មិន​បាន។


ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​លែង​ទុក​ចិត្ត​គេ​ទៀត ជា​ការ​ដែល​រំឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន គ្រប់​វេលា​ណា​ដែល​ងាក​បែរ​មើល​ទៅ​ឯ​គេ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត»។


ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ កូន​តូចៗ​របស់​គេ​ត្រូវ​បោក​កម្ទេច​នៅ​តាម​ផ្លូវ ក៏​បាន​បោះ​ឆ្នោត​ចាប់​មនុស្ស​មាន​ត្រកូល​ខ្ពស់​របស់​គេ ហើយ​អស់​អ្នក​ធំ​របស់​គេ​ត្រូវ​ជាប់​ច្រវាក់


ស្រុក​អេធីយ៉ូពី និង​ស្រុក​អេស៊ីព្ទ ជា​កម្លាំង​របស់​គេ ហើយ​កម្លាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត និង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម