ដូច្នេះ ពួករត់សំបុត្រក៏ទៅពីក្រុងមួយដល់ក្រុងមួយកាត់ ទាំងស្រុកអេប្រាអិម និងស្រុកម៉ាណាសេផង រហូតដល់ស្រុកសាប់យូឡូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង។
អេសាយ 28:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នាកុំធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសម្រេចឲ្យមានការបំផ្លាញផែនដីទាំងមូលហើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ កុំចំអកឡកឡឺយឡើយ ក្រែងលោចំណងរបស់អ្នករាល់គ្នាកាន់តែតឹងឡើង ដ្បិតខ្ញុំបានឮពីព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារថា ការបំផ្លាញត្រូវបានសម្រេចទាស់នឹងផែនដីទាំងមូលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតព្រះជាអម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ព្រះអង្គសម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសំរេចឲ្យមានការបំផ្លាញនៅគ្រប់លើផែនដីហើយ។ អាល់គីតាប ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់សម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។ |
ដូច្នេះ ពួករត់សំបុត្រក៏ទៅពីក្រុងមួយដល់ក្រុងមួយកាត់ ទាំងស្រុកអេប្រាអិម និងស្រុកម៉ាណាសេផង រហូតដល់ស្រុកសាប់យូឡូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង។
ហេតុនោះបានជាព្រះយេហូវ៉ាបណ្ដាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ព្រះបាទម៉ាណាសេដាក់ខ្នោះ ដាក់ច្រវាក់ នាំទៅក្រុងបាប៊ីឡូន។
ប៉ុន្តែ គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលព្រះអង្គ ព្រមទាំងឡកឡឺយឲ្យពួកហោរាព្រះអង្គវិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេ ទាល់តែរកកែមិនបានឡើយ។
ពេលនោះ ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «ចូរទៅថ្វាយយញ្ញបូជាដល់ព្រះរបស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។
សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេច សម្រាប់មនុស្សចំអក ហើយការវាយដោយរំពាត់ ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។
ទូលបង្គំមិនបានអង្គុយក្នុងចំណោម នៃពួកអ្នកដែលលេងសប្បាយ ហើយលោតកព្ឆោងនោះឡើយ គឺទូលបង្គំបានអង្គុយតែម្នាក់ឯង ដោយព្រោះព្រះហស្តរបស់ព្រះអង្គ ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានពេញដោយសេចក្ដីគ្នាន់ក្នាញ់។
ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្ដោយតាម ព្រះអង្គមានកម្លាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ។
ដូច្នេះ ស្រុកនេះទាំងមូលនឹងនៅស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង សាសន៍ទាំងនេះនឹងត្រូវបម្រើស្តេចបាប៊ីឡូនអស់ចិតសិបឆ្នាំ។
ពេលយេហ៊ូឌីបានអានបីបួនជួរ ស្ដេចយកកាំបិតស្នៀតកាត់ក្រាំងនោះបោះទៅក្នុងភ្លើងជើងក្រាន រហូតទាល់តែក្រាំងទាំងមូលឆេះអស់។
ហើយចាក់បង្ខូចព្រះនេត្ររបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់នាំទៅឯស្រុកបាប៊ីឡូន។
ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តរបស់ព្រះអង្គបានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា មកពាក់លើកខ្ញុំ ព្រះអង្គបានឲ្យកម្លាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ
តើចិត្តអ្នកនឹងធន់នៅបាន ហើយដៃអ្នកនឹងមានកម្លាំង នៅថ្ងៃដែលយើងធ្វើទោសដល់អ្នកបានឬ? យើង គឺព្រះយេហូវ៉ានេះ យើងបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។
តើអ្នករាល់គ្នាគិតបង្កើតគម្រោងការអ្វី ទាស់នឹងព្រះយេហូវ៉ា? ព្រះអង្គនឹងធ្វើឲ្យគេវិនាសអស់រលីង មិនឲ្យគេធ្វើទុក្ខជាលើកទីពីរទេ។
គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។
កាលគេបានឮអំពីមនុស្សស្លាប់រស់ឡើងវិញ មានខ្លះចំអកឲ្យ ហើយខ្លះទៀតពោលថា៖ «យើងនឹងស្ដាប់អំពីរឿងនេះម្តងទៀត»។