Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 20:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​បណ្ដោយ​តាម ព្រះ‌អង្គ​មាន​កម្លាំង​ជាង ក៏​បាន​ឈ្នះ​ទូល‌បង្គំ​ហើយ ឯ​ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជា‌និច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​លួង‌លោម​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​យល់​ព្រម​តាម ព្រះអង្គ​បាន​បង្ខំ​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បាន​ឈ្នះ​ទូលបង្គំ។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា សើច​ចំអក និង​ប្រមាថ​មាក់‌ងាយ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បណ្តោយ​តាម ទ្រង់​មាន​កំឡាំង​ជាង ក៏​បាន​ឈ្នះ​ទូលបង្គំ​ហើយ ឯ​ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជានិច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ‌តាអាឡាអើយ! ទ្រង់​បាន​លួង‌លោម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យល់​ព្រម​តាម ទ្រង់​បាន​បង្ខំ​ខ្ញុំ ហើយ​ទ្រង់​ក៏​បាន​ឈ្នះ​ខ្ញុំ។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា សើច​ចំអក និង​ប្រមាថ​មាក់‌ងាយ​ខ្ញុំ។

សូមមើលជំពូក ចម្លង




យេរេមា 20:7
32 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ក្រុង​បេត-អែល ពេល​លោក​កំពុង​តែ​ទៅ​តាម​ផ្លូវ​នោះ មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ​ចេញ​ពី​ទី​ក្រុង​មក ពោល​ពាក្យ​មើល‌ងាយ​ដល់​លោក​ថា៖ «អា​តម្ពែក​អើយ ឡើង​ទៅ! អា​តម្ពែក​អើយ ឡើង​ទៅ​ចុះ!»។


ខ្ញុំ​ជា​ទី​សើច​ឡក​ដល់​មិត្ត​សម្លាញ់​ខ្ញុំ ជា​អ្នក​ដែល​បាន​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​មក គឺ​ជា​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ដែល​ត្រូវ​គេ​សើច​ចំអក​ឲ្យ។


ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់ ទៅ​ជា​បទ​ចម្រៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់


មនុស្ស​ព្រហើន​ចំអក​មើល‌ងាយ ទូល‌បង្គំ​ជា​ពន់‌ពេក ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។


ឯ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ព្រះ‌អង្គ​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ជន​ជាតិ​នេះ ដោយ​ថា៖


ម៉ែ​អើយ វរ​ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ គេ​ប្រទេច​ផ្ដាសា​ខ្ញុំ​គ្រប់​គ្នា។


ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា‌និច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ព្រម​សះ​សោះ​ដូច្នេះ? កាពិត​ព្រះ​អង្គ​ដូច​ជា​បព្ឆោត​ដល់​ទូល‌បង្គំ គឺ​ដូច​ជា​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់។


ទូល‌បង្គំ​មិន​បានរត់​គេច​ពី​ការ​ធ្វើ​ជា គង្វាល​តាម​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ ព្រះ‌អង្គ​ជ្រាប​ហើយ​ពាក្យ​ដែល​ចេញ​ពី​បបូរ​មាត់​ទូល‌បង្គំ សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។


ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។


ព្រះ‌យេហូវ៉ា​បាន​តាំង​អ្នក​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​សង្ឃ​យេហូ‌យ៉ា‌ដា ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ។


ព្រះបាទ​សេដេគាមាន​រាជ‌ឱង្ការទៅ​កាន់​ហោរា​យេរេមា​ថា៖ «យើង​ខ្លាច​ពួក​សាសន៍​យូដា ដែល​ចូល​ដៃ​ខាង​ពួក​ខាល់ដេ ហើយ​ក្រែង​សាសន៍​ខាល់ដេ​ប្រគល់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ហើយ​គេ​ត្មះ‌តិះ‌ដៀល​យើង»។


ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច ដល់​ជន​ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចម្រៀង​របស់​គេ​ជា‌និច្ច​រាល់​ថ្ងៃ។


ដូច្នេះ ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ។


ថ្ងៃដាក់​ទោស​បាន​មកដល់​ហើយ គឺ​ថ្ងៃ​តប​ស្នង​តាម​អំពើ ដែល​គេ​បាន​ប្រព្រឹត្ត​មក​ដល់​ហើយ អ៊ីស្រា‌អែល​ស្រែក​ឡើង​ថា "ហោរា​នេះ​ឆ្កួត មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​នេះ ឡប់​សតិ​ហើយ!" តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​សម្បើម និង​អំពើ​សម្អប់​ដ៏​ខ្លាំងរបស់​អ្នក​វិញ។


រួច​លោក​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មិន​មែន​ការ​នេះ​ទេ​ឬ ដែល​ទូល‌បង្គំ​បាន​និយាយ​កាល​ទូល‌បង្គំ​នៅ​ស្រុក​របស់​ទូល‌បង្គំ​នោះ? គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ខំ​រត់​ទៅ​ក្រុង​តើស៊ីស​វិញ ព្រោះ​ទូល‌បង្គំ​បាន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ក៏​តែង‌តែ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់​ផង។


តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រា‌អែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។


ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ព្រះ‌អង្គ។


លុះ​ព្រះបាទ​ហេរ៉ូឌ និង​ពួក​ទាហាន បាន​ចំអក​មើល​ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​អាវ​យ៉ាង​វិសេស​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ រួច​បញ្ជូន​ត្រឡប់​ទៅ​លោក​ពីឡាត់​វិញ។


មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្តូអ៊ីក ក៏​បាន​សន្ទនា​ជាមួយ​លោក ខ្លះ​ពោល​ថា៖ «តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ចង់​និយាយ​ពី​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «មើល​ទៅ​ដូច​ជា​គាត់​ប្រកាស​ពី​ព្រះ​ពួក​បរទេស»។ ដ្បិត​លោក​កំពុង​ប្រកាស​អំពី​ព្រះ‌យេស៊ូវ និង​អំ‌ពី​ការ​រស់​ពី​ស្លាប់។


កាល​គេ​បាន​ឮ​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​ទៀត​ពោល​ថា៖ «យើង​នឹង​ស្ដាប់​អំពី​រឿង​នេះ​ម្តង​ទៀត»។


ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បា​ណា‌បា​ស ដែល​គ្មាន​សិទ្ធិ​ដក​ឃ្លា​ពី​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត?


ខ្លះ​ទៀត​ទទួល​រង​ការ​ចំអកឡក​ឡើយ ការ​វាយ​ដំ ហើយ​ថែម​ទាំង​ជាប់​ច្រវាក់ និង​ជាប់​ឃុំ​ឃាំង​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម