ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរស្រែកយំចុះ ឱស្រុកភីលីស្ទីនអើយ អ្នកត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ។
អេសាយ 24:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹង ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់។ ព្រះគម្ពីរខ្មែរសាកល នៅក្នុងទីក្រុងសល់តែការហិនវិនាស ហើយខ្លោងទ្វារក្រុងក៏ត្រូវបានបុកកម្ទេចជាគំនរបាក់បែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងទីក្រុងមានតែសំណល់បាក់បែក ទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹងទទេ ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់ចុះ អាល់គីតាប ក្នុងទីក្រុងមានតែសំណល់បាក់បែក ទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។ |
ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរស្រែកយំចុះ ឱស្រុកភីលីស្ទីនអើយ អ្នកត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ។
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។
គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងផ្ដាច់រនុកដែកផង
យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ។
ទីក្រុងដែលធ្លាប់មាន មនុស្សច្រើនកុះករ ម្ដេចឥឡូវបែរជានៅឯកោ ដូចជាស្ត្រីមេម៉ាយទៅវិញ ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ ទៅចំណុះគេវិញ។
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ ទ្វារទីក្រុងទាំងប៉ុន្មាននៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានទុក្ខក្រៀមក្រំ ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។
ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះក្នុងដី ព្រះអង្គបានបំបាក់រនុកផង។ ស្តេច និងពួកចៅហ្វាយ គេនៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែង ពីព្រះយេហូវ៉ាទៀតដែរ។
ដ្បិតពួកអ្នកនៅម៉ារូតទន្ទឹងចាំសេចក្ដីល្អ ព្រោះសេចក្ដីអាក្រក់បានចុះពីព្រះយេហូវ៉ា មកដល់ទ្វារក្រុងយេរូសាឡិមហើយ។
ដ្បិតរបួសនៃក្រុងសាម៉ារីមើលមិនជាឡើយ ព្រោះបានរាលរហូតដល់ស្រុកយូដាផង ក៏ដល់ទ្វារក្រុងសាសន៍ខ្ញុំ គឺជាក្រុងយេរូសាឡិមដែរ។
ស្តេចមានព្រះហឫទ័យកេ្រវក្រោធជាខ្លាំង ក៏ចាត់ទាហានឲ្យទៅបំផ្លាញពួកឃាតកទាំងនោះ ហើយដុតទីក្រុងរបស់គេចោល។