Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភមង្គល ដ្បិត​ទុក្ខ​វេទនា​ដែល​ព្រះ‌អម្ចាស់​បញ្ជូន​មក​នោះ មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ពី​ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភ‌មង្គល ដ្បិត​ទុក្ខ​វេទនា​ដែលអុលឡោះ‌តាអាឡា​បញ្ជូន​មក​នោះ មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។

សូមមើលជំពូក ចម្លង




មីកា 1:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្ដី​ល្អ នោះ​សេចក្ដី​អាក្រក់​បាន​មក​ដល់ កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ងងឹត​វិញ។


គឺ​យើង​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង យើង​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​យើង​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។


តើ​ព្រះ‌អង្គ​បោះ‌បង់​ពួក​យូដាចោល​ហើយ​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ? យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្ដី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​បាន​តែ​សេចក្ដី​ភ័យ។


យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែ ឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល៍ បាន​តែ​សេចក្ដី​វេទនា។


តើ​គេ​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង មិន​ធ្វើ​ឲ្យ​ប្រជា‌ជន​ភ័យ​ឬ? បើ​ព្រះ‌យេហូវ៉ាមិន​បាន​ធ្វើ​ទេ តើ​មាន​អន្ត‌រាយ​កើត​ដល់​ទី​ក្រុង​ណា​មួយ​បាន​ឬ?


ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​មើល​មិន​ជា​ឡើយ ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។


គាត់​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​ណា‌អូមី ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់។


ពេល​គាត់​ចូល​ទៅ​ដល់ លោកអេលី​កំពុង​អង្គុយ​ទន្ទឹង​ចាំ​នៅ​មាត់​ផ្លូវ ដ្បិត​លោក​មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង ដោយ​ព្រោះ​ហិប​របស់​ព្រះ កាល​អ្នក​នោះ​បាន​ចូល​មក​ប្រាប់​ដំណឹង​ដល់​ពួក​ទី​ក្រុង​ហើយ គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម