លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ វានឹងត្រូវធ្វើជាបាវបម្រើដល់បងប្អូនរបស់វា»។
អេសាយ 23:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលូកព្រះហស្តទៅលើសមុទ្រ ព្រះអង្គបានអង្រួនគ្រប់ទាំងនគរ ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរស្រុកកាណាន ឲ្យបំផ្លាញក្រុងមាំមួនរបស់គេ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានលាតព្រះហស្តរបស់ព្រះអង្គទៅលើសមុទ្រ ព្រះអង្គបានធ្វើឲ្យអាណាចក្រទាំងឡាយភ័យញ័រ។ ព្រះយេហូវ៉ាបានបញ្ជាទាស់នឹងកាណានឲ្យបំផ្លាញបន្ទាយរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានលាតព្រះហស្ដទៅលើសមុទ្រ ព្រះអង្គបានធ្វើឲ្យនគរទាំងឡាយញាប់ញ័រ ព្រះអង្គបានបញ្ជាឲ្យជនជាតិកាណាន កម្ទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានលូកព្រះហស្តទៅលើសមុទ្រ ទ្រង់បានអង្រួនគ្រប់ទាំងនគរ ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរស្រុកកាណានថា ត្រូវឲ្យបំផ្លាញក្រុងមាំមួនរបស់គេ អាល់គីតាប អុលឡោះតាអាឡាបានលាតដៃទៅលើសមុទ្រ ទ្រង់បានធ្វើឲ្យនគរទាំងឡាយញាប់ញ័រ ទ្រង់បានបញ្ជាឲ្យជនជាតិកាណាន កំទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។ |
លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ វានឹងត្រូវធ្វើជាបាវបម្រើដល់បងប្អូនរបស់វា»។
សាសន៍ទាំងឡាយជ្រួលច្របល់ នគរនានាពពាក់ពពូនឡើង ព្រះអង្គបន្លឺព្រះសូរសៀង ហើយផែនដីក៏រលាយទៅ។
សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំ ចូលមករកថ្មដានេះជានិច្ច ព្រះអង្គបានចេញបញ្ជាឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ។
លោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាច្រានផាត់សមុទ្រចេញ ដោយកម្លាំងខ្យល់ពីទិសខាងកើត ដែលបក់យ៉ាងខ្លាំងពេញមួយយប់ ធ្វើឲ្យសមុទ្រទៅជាដីគោក ហើយទឹកក៏ញែកចេញពីគ្នា។
យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។
ដូច្នេះ យើងនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
នេះហើយជាការដែលបានសម្រេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើប្រជាជាតិទាំងអស់។
ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួច ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
ឱនាវាមកពី ស្រុកតើស៊ីសអើយ ចូរធ្វើដំណើរឆ្លងទៅស្រុករបស់អ្នកវិញចុះ នេះមិនមែនជាកន្លែងសំចត ទៀតឡើយ។
និងនៅលើមហាសាគរ ហើយកម្រៃរបស់អ្នក គឺជាស្រូវពីស្រុកស៊ីហោរ ជាចម្រូតតាមដងទន្លេនីល អ្នករាល់គ្នាជាឈ្មួញនៃសាសន៍ទាំងនោះ។
ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក ឲ្យទីមាំមួនរបស់សាសន៍ដទៃ លែងបានធ្វើជាទីក្រុងតរៀងទៅ ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ។
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
តើវានៅស្ងៀមម្ដេចបាន ដ្បិតព្រះយេហូវ៉ាបានបង្គាប់ហើយ គឺព្រះអង្គតម្រូវឲ្យទាស់នឹងក្រុងអាសកាឡូន និងឆ្នេរសមុទ្រដែរ។
សេះយ៉ាងសន្ធឹករបស់គេ នឹងធ្វើឲ្យធូលីហុយឡើងគ្របលើអ្នក កំផែងរបស់អ្នកនឹងញ័រ ដោយសូរសន្ធឹកនៃពលសេះ និងរទេះចម្បាំងទាំងប៉ុន្មានរបស់គេ ក្នុងកាលដែលគេចូលទៅតាមទ្វារក្រុងរបស់អ្នក ដូចជាចូលទៅក្នុងទីក្រុងណា ដែលគេបានរំលំកំផែងហើយ។
គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង យើងនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង
យើងបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលយើងបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី
ព្រះយេហូវ៉ាបានបង្គាប់ឯងថា៖ «ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ យើងនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិត ចេញពីវិហាររបស់ព្រះទាំងប៉ុន្មានចេញ យើងនឹងរៀបចំផ្នូរឯង ដ្បិតឯងគម្រក់ណាស់»។
ក៏នឹងអង្រួនអស់ទាំងសាសន៍ នោះទីគាប់ចិត្តរបស់សាសន៍ទាំងឡាយនឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅគ្រានោះ យើងនឹងធ្វើឲ្យវិហារនេះមានពេញដោយសិរីរុងរឿង។
ថ្លាងទាំងអស់នៅក្រុងយេរូសាឡិម និងនៅស្រុកយូដា ត្រូវញែកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ ពួកអ្នកដែលមកថ្វាយយញ្ញបូជា នឹងយកថ្លាងទាំងនោះសម្រាប់ស្ងោរតង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានអ្នកលក់ នៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតហើយ។:៚
ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «តើគ្មានសេចក្តីចែងទុកមកទេឬថា "ដំណាក់របស់យើង ត្រូវហៅថាជាដំណាក់ សម្រាប់អស់ទាំងសាសន៍អធិស្ឋាន ?" ប៉ុន្តែ អ្នករាល់គ្នាយកដំណាក់នេះ ធ្វើជារោងចោរ ទៅវិញ»។
ព្រះអង្គមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញ កុំយកដំណាក់របស់ព្រះវរបិតាខ្ញុំ ធ្វើជាកន្លែងជំនួញឡើយ!»