អេសាយ 19:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឯទឹកក្នុងសមុទ្រ នឹងរីងស្ងួតទៅ ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ទឹកសមុទ្រនឹងរីង ទន្លេនឹងស្ងួត ហើយហួតហែងទៅ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ទឹកសមុទ្រនឹងហួតបាត់អស់ទៅ ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឯទឹកក្នុងសមុទ្រ នោះនឹងរីងស្ងួតទៅ ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ សូមមើលជំពូកអាល់គីតាប5 ទឹកសមុទ្រនឹងហួតបាត់អស់ទៅ ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។ សូមមើលជំពូក |
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។