សាការី 14:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ថ្លាងទាំងអស់នៅក្រុងយេរូសាឡិម និងនៅស្រុកយូដា ត្រូវញែកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ ពួកអ្នកដែលមកថ្វាយយញ្ញបូជា នឹងយកថ្លាងទាំងនោះសម្រាប់ស្ងោរតង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានអ្នកលក់ នៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតហើយ។:៚ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 គ្រប់ទាំងឆ្នាំងនៅយេរូសាឡិម និងយូដា នឹងបានជាវិសុទ្ធដល់ព្រះយេហូវ៉ានៃពលបរិវារ រហូតដល់អស់អ្នកដែលថ្វាយយញ្ញបូជានឹងមកយកឆ្នាំងទាំងនោះ ហើយស្ងោរសាច់ក្នុងវា។ នៅថ្ងៃនោះ នឹងគ្មានជនជាតិកាណាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារទៀតឡើយ៕៚ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹម និងនៅក្នុងស្រុកយូដា ត្រូវញែកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល។ អស់អ្នកដែលមកថ្វាយយញ្ញបូជា នឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។ នៅថ្ងៃនោះ លែងមានអ្នកលក់ដូរ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៃពិភពទាំងមូលទៀតហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 អើ គ្រប់ទាំងភាជនៈនៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា នឹងបានបរិសុទ្ធដល់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ អស់ពួកអ្នកដែលមកថ្វាយយញ្ញបូជា គេនឹងយកភាជនៈទាំងនោះ សំរាប់ស្ងោរដង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានសាសន៍កាណានណា នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតឡើយ។:៚ សូមមើលជំពូកអាល់គីតាប21 ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹម និងនៅក្នុងស្រុកយូដា ត្រូវញែកជូនអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ អស់អ្នកដែលមកជូនគូរបាន នឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។ នៅថ្ងៃនោះ លែងមានអ្នកលក់ដូរ នៅក្នុងដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូលទៀតហើយ។ សូមមើលជំពូក |