លោកយ៉ាកុបបានឮពាក្យកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានយកអ្វីៗដែលជារបស់ឪពុកយើងអស់ហើយ គឺវាបានទ្រព្យសម្បត្តិទាំងប៉ុន្មាននេះ សុទ្ធតែកេងយកពីទ្រព្យរបស់ឪពុកយើងទេ»។
អេសាយ 16:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ក្នុងរវាងបីឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង។ ឯអ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ “ក្នុងបីឆ្នាំទៀត តាមឆ្នាំរបស់ឈ្នួល សិរីរុងរឿងរបស់ម៉ូអាប់នឹងត្រូវគេមើលងាយ រួមទាំងប្រជាជនដ៏ច្រើនទាំងអស់ផង រីឯសំណល់មនុស្សមានតិចតួចណាស់ ក៏មិនខ្លាំងដែរ”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ក្នុងរវាង៣ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង ឯសំណល់ដែលសល់នៅ នឹងបានតិចតួចណាស់ ហើយហោចល្អោញផង។ អាល់គីតាប ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «គំរប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់អោន»។ |
លោកយ៉ាកុបបានឮពាក្យកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានយកអ្វីៗដែលជារបស់ឪពុកយើងអស់ហើយ គឺវាបានទ្រព្យសម្បត្តិទាំងប៉ុន្មាននេះ សុទ្ធតែកេងយកពីទ្រព្យរបស់ឪពុកយើងទេ»។
ហាម៉ានរៀបរាប់ប្រាប់ពួកគេពីភាពរុងរឿងនៃទ្រព្យសម្បត្តិរបស់លោក ពីចំនួនកូនប្រុសៗរបស់លោក និងពីកិត្តិយសទាំងប៉ុន្មានដែលស្តេចបានលើកតម្កើង ហើយពីដំណើរដែលស្ដេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។
សូមបែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានរីករាយនឹងថ្ងៃរបស់ខ្លួន ដូចជាកូនឈ្នួលផង។
តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ? តើជីវិតគេមិនមែនដូចជាជីវិត របស់អ្នកស៊ីឈ្នួលទេឬ?
គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មា សាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដុម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ។
ចិត្តខ្ញុំក៏ស្រែកឡើងនឹងម៉ូអាប់ដែរ ពួកគេដែលរត់យោងខ្លួន ក៏រត់រហូតដល់ក្រុងសូអារ ដូចជាគោឈ្មោលអាយុបីខួប គេដើរទៅទាំងយំតាមផ្លូវ ឡើងទៅឯក្រុងលូគីត គេស្រែកប្រកាសពីការបំផ្លាញ តាមផ្លូវទៅឯក្រុងហូរ៉ូណែម
នៅគ្រានោះ សិរីល្អនៃពួកយ៉ាកុបនឹងអន់ថយទៅ ហើយសាច់ធាត់ធំរបស់គេ នឹងត្រឡប់ជាស្គមស្គាំងទៅវិញ។
ពីព្រោះព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ក្នុងរវាងមួយឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសិរីល្អរបស់ពួកកេដារនឹងសូន្យបាត់ទៅ
គឺព្រះយេហូវ៉ានៃពួកពលបរិវារ ដែលបានសម្រេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្ដាសក្តិទាំងប៉ុន្មាន ដែលនៅផែនដីផង។
ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ ឯសាសន៍ម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅក្នុងគំនរលាមក។
អ្នកនោះ នឹងបោះដៃនៅកណ្ដាលស្រុកនោះ ដូចជាគេបោះដៃហែលទឹក ប៉ុន្តែ ព្រះយេហូវ៉ានឹងបំបាក់អំនួតអួតអាងរបស់គេ ព្រមទាំងល្បិចកលនៃដៃរបស់គេដែរ។
ដ្បិតមុនដែលបុត្រនោះចេះបដិសេធចោលរបស់អាក្រក់ ហើយរើសយករបស់ល្អ នោះស្រុករបស់ស្តេចទាំងពីរ ដែលអ្នកខ្ពើមនោះ នឹងត្រូវចោលស្ងាត់ទៅ។
ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ ពីព្រោះគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
គឺត្រូវឲ្យលាដៃជួយគាត់វិញ ហើយឲ្យគាត់ខ្ចីអ្វីតាមដែលគាត់ត្រូវការ ល្មមនឹងចំនួនដែលគាត់ត្រូវការនោះចុះ ។