Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 21:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពី​ព្រោះ​ព្រះ‌អម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ក្នុង​រវាង​មួយ​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សិរី‌ល្អ​របស់​ពួក​កេដារ​នឹង​សូន្យ​បាត់​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “ក្នុង​មួយ​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល អស់ទាំង​សិរីរុងរឿង​របស់​ពួក​កេដារ​នឹង​សាបសូន្យ​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «នៅ​មួយ​ឆ្នាំ​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ស្រុក​កេដារ​នឹង​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ក្នុង​រវាង​១​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សិរី‌ល្អ​របស់​ពួក​កេដារ​នឹង​សូន្យ​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដ្បិត​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «នៅ​មួយ​ឆ្នាំ​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ស្រុក​កេដារ​នឹង​បាត់​បង់​ភាព​រុង‌រឿង​របស់​ខ្លួន​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង




អេសាយ 21:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បញ្ជី​ឈ្មោះ​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល តាម​ឈ្មោះ តាម​តំណ​វង្ស​ត្រកូល​របស់​គេៈ កូន​ច្បង​របស់​លោក​អ៊ីស‌ម៉ា‌អែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម


នេះ​ជា​កូន​ចៅ​របស់​គេ​ត​រៀង​ទៅ គឺ​នេបា‌យ៉ូត ជា​កូន​ច្បង​របស់​អ៊ីស‌ម៉ា‌អែល រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម


តើ​គ្មាន​ពេល​កេណ្ឌ​មនុស្ស ដែល​នៅ​ផែនដី​ទេ​ឬ? តើ​ជីវិត​គេ​មិន​មែន​ដូច​ជា​ជីវិត របស់​អ្នក​ស៊ី​ឈ្នួល​ទេ​ឬ?


៙ វេទនា​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​ស្នាក់​អាស្រ័យ នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​លំនៅ របស់​សាសន៍​កេដារ​ដូច្នេះ!


៙ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​គួរឲ្យ​ស្រឡាញ់ ឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារ ក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូម៉ូន


តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ក្នុង​រវាង​បី​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជាជន​កុះ‌ករ​របស់​គេ​ផង។ ឯ​អ្នក​ដែល​នៅ​សល់ មាន​តិច​តួច​ណាស់ ហើយ​ខ្សោយ​ផង។


ឯ​ទី​រហោ‌ស្ថាន និង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្ដា​ភូមិ ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ។


អស់​ទាំង​ហ្វូង​ចៀម​របស់​ស្រុក​កេដារ នឹង​មូល​គ្នា​មក​ឯ​អ្នក ពួក​ចៀម​ឈ្មោល​របស់​ស្រុក​នេបា‌យ៉ូត​នឹង​គោរព​ដល់​អ្នក ពួក​វា​នឹង​ឡើង​មក​លើ​អាស‌នាយើង ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​យើង​នឹង​លើក​តម្កើង​វិហារ​នៃ​សិរី‌ល្អ​របស់​យើង។


ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​មាន​អ្វី​ដូច។


ពី​ពួក​កេដារ និង​ពី​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ហាសោរ ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​វាយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ក្រោក​ឡើង​ទៅ​ឯ​ពួក​កេដារ ហើយ​បំផ្លាញ​ពួក​កូន​ស្រុក​នៅ​ខាង​កើត​ចុះ។


ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅ‌ហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក គេ​លក់​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម