ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 15:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​ព្រោះ​កន្លែង​មាន​ទឹក​របស់​ក្រុង​នីមរីម នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទឹក​នៃ​នីមរីម​ក្លាយជា​ទីស្ងាត់ជ្រងំ ស្មៅ​បាន​ក្រៀមស្វិត​ទៅ រុក្ខជាតិ​បាន​អស់ទៅ គ្មានអ្វី​ខៀវខ្ចី​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​ឲ្យ​រីង តិណ‌ជាតិ​ក្រៀម​ស្វិត​អស់ ស្មៅ​ដ៏​ខៀវ​ខ្ចី​ក៏​ងាប់​អស់ ហើយ​រុក្ខ‌ជាតិ​ក៏​លែង​មាន​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ទី​ទឹក​របស់​ក្រុង​នីមរីម នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត​ទៅ ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​ឲ្យ​រីង តិណ‌ជាតិ​ក្រៀម​ស្វិត​អស់ ស្មៅ​ដ៏​ខៀវ​ខ្ចី​ក៏​ងាប់​អស់ ហើយ​រុក្ខ‌ជាតិ​ក៏​លែង​មាន​ទៀត​ដែរ។

សូមមើលជំពូក



អេសាយ 15:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទម្លាក់​កូន រួច​ទុក​ចោល ព្រោះ​គ្មាន​ស្មៅ។


សម្រែក​របស់​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ ឮ​បាន​ឆ្ងាយ ដូច​ឮ​រហូត​ទៅ​ដល់​យ៉ាហាស ហើយ​ឮ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម និង​អេ​ក្លាត​-សេលីស៊ីយ៉ា ដ្បិត​ទឹក​នៅ​នីមរីម​បាន​រីង​ស្ងួត​អស់​ហើយ។


មាន​ភ្លើង​ឆេះ​បន្សុស​នៅ​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះ​ដែរ។ នៅ​មុខ​គេ ផែន‌ដី​ប្រៀប​ដូច​ជា​សួន‌អេដែន តែ​ខាង​ក្រោយ​គេ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន​សោះ​កក្រោះ គ្មាន​អ្វី​គេច​ផុត​ពី​គេ​ឡើយ។


«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ និង​បេអុន


បេត-នីមរ៉ា និង​បេត-ហារ៉ាន ដែល​សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​កំផែង​រឹង​មាំ ព្រម​ទាំង​សង់​ក្រោល​សម្រាប់​ហ្វូង​សត្វ​ដែរ។


ឯ​នៅ​ក្នុង​ជ្រលង​ភ្នំ មាន​ក្រុង​បេត-ហា‌រ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ូកូថ និង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេ‌សារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត។


ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​មួយ​ភាគ​បី​ក៏​ឆេះ​អស់ ព្រម​ទាំង​ដើម​ឈើ​មួយ​ភាគ​បី និង​ស្មៅ​ទាំង​អស់​ដែរ។