Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 8:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​មួយ​ភាគ​បី​ក៏​ឆេះ​អស់ ព្រម​ទាំង​ដើម​ឈើ​មួយ​ភាគ​បី និង​ស្មៅ​ទាំង​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ទេវតា​ទីមួយ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​កើត​មាន​ព្រឹល​ និង​ភ្លើង​លាយ​ជាមួយ​ឈាម​ដែល​បាន​បោះ​ទៅ​លើ​ផែនដី​ ហើយ​ផែនដី​ឆេះ​អស់​មួយ​ភាគ​បី​ ដើម​ឈើ​ឆេះ​អស់​មួយ​ភាគ​បី​ ហើយ​ស្មៅ​ខៀវខ្ចី​ទាំងឡាយ​ក៏​ឆេះ​អស់​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែនដី ផែនដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទេវតា​ទី​១​ក៏​ផ្លុំ​ឡើង នោះ​កើត​មាន​ព្រឹល ហើយ​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​១​ភាគ​ក្នុង​៣​បាន​ឆេះ​អស់​ទៅ ព្រម​ទាំង​ដើម​ឈើ​១​ភាគ​ក្នុង​៣​ដែរ នឹង​ស្មៅ​ទាំង​អស់​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ម៉ាឡា‌អ៊ីកាត់​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែនដី ផែនដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 8:7
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ប្រទាន​ព្រឹលឲ្យ​គេ​ជំនួស​ភ្លៀង ហើយ​រន្ទះ​ក៏​បាញ់​ឆេះ​ពេញ​ក្នុង​ស្រុក​របស់​គេ។


ដូច្នេះ លោក​ម៉ូសេ​ក៏ចាក​ចេញ​ពី​ផារ៉ោន ហើយ​ទៅ​ក្រៅ​ទី​ក្រុង លោក​លើក​ដៃ​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​លាន់ និង​ព្រឹល​ក៏​ស្ងប់​ទៅ ហើយ​ភ្លៀង​ក៏​រាំង លែង​ធ្លាក់​មក​លើ​ដី​ទៀត។


មើល៍ ព្រះ‌អម្ចាស់​មាន​អ្នក​ខ្លាំង​ពូកែ​ដ៏​មាន​ឫទ្ធិ​ម្នាក់ អ្នក​នោះ​នឹង​ពង្រាប​ចុះ​ដល់​ដី ដោយ​អំណាច ដូច​ជា​ព្យុះ‌ព្រឹល ជា​ព្យុះ​សង្ឃរា​ដែល​បំផ្លាញ ហើយ​ដូច​ជា​ព្យុះ​ភ្លៀង​ធំ​ឲ្យ​ទឹក​ហូរ​ជន់​លិចផែន​ដី។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្ដាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ។


ឯ​ព្រះ‌យេហូវ៉ា​នឹង​បន្លឺ​ព្រះ‌សូរ‌សៀង​ដ៏​រុងរឿង​ឧត្តម​របស់​ព្រះ‌អង្គ​ឲ្យ​ឮ ហើយ​នឹង​បង្ហាញ​ព្រះ‌ពាហុ​ដែល​ធ្វើ​ទោស ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​សេចក្ដី​ក្រោធ​ព្រះ‌អង្គ និង​អណ្ដាត​ភ្លើង​ដ៏​ឆេះ​បន្សុស ព្រម​ទាំង​សន្ទុះ​ខ្យល់​ព្យុះ​សង្ឃរា និង​ដុំ​ព្រឹល​ផង។


ទោះ​បើ​ព្រៃ​ព្រឹក្សា​ត្រូវ​បំផ្លាញ​ហិន​ហោច ហើយ​ទី​ក្រុង​ត្រូវ​រលំ​អស់​រលីង​ក៏​ដោយ។


យើង​នឹង​សម្រេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ និង​ឈាម យើង​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រឹល​យ៉ាង​ធំ និង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា និង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្ដា​សាសន៍​ជា​ច្រើន​ដែល​មក​ជា‌មួយ​ផង។


យើង​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គឺ​ជា​ឈាម ភ្លើង និង​កម្សួល​ផ្សែង។


ដ្បិត​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​នៅ​ពេល​ណា ស្មៅ​ក៏​ក្រៀម​ស្វិត ផ្កា​ក៏​រុះ​រោយ ហើយ​លម្អ​របស់​វា​ក៏​បាត់​បង់​ទៅ។ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។


ពេល​ពួកគេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ ព្រះ‌យេហូវ៉ា​ក៏​ទម្លាក់គ្រាប់​ព្រឹល​ធំៗ​ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់។ ពួក​អ្នក​ដែល​ស្លាប់​ដោយ​សារ​គ្រាប់​ព្រឹល មានចំនួន​ច្រើន​ជាងអស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។


ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ


កន្ទុយ​វា​ទាញ​ផ្កាយ​ពី​លើ​មេឃ​មួយ​ភាគ​បី ហើយ​គ្រវែង​ទម្លាក់​មក​ផែនដី។ បន្ទាប់​មក នាគ​ក៏​ឈរ​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ ចាំ​លេប​កូន​របស់​នាង ពេល​ណា​កូន​នោះ​សម្រាល​ចេញ​មក។


ទេវតា​ទី​មួយ​ក៏​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ផែនដី ស្រាប់​តែ​មាន​ដំបៅ​យ៉ាង​អាក្រក់ និង​ឈឺ​ចាប់ កើត​លើ​មនុស្ស​ដែល​មាន​ទី​សម្គាល់​របស់​សត្វ​នោះ និង​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​រូប​ចម្លាក់​របស់​វា។


មាន​ព្រឹល​ធំៗ គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​សែសិប​ប្រាំ​គីឡូ​ក្រាម ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​គេ​ជេរ​ប្រមាថ​ព្រះ ដោយ​សារ​គ្រោះ​កាច​នៃ​ការ​ធ្លាក់​ព្រឹល​នោះ ព្រោះ​គ្រោះ‌កាច​នោះ​ខ្លាំង​ក្រៃ‌លែង។


ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​មួយ សម្បុរ​បៃតង​ស្លាំង អ្នក​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា «ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ទៅ​តាម​អ្នក​នោះ។ គេ​ឲ្យ​ទាំង​ពីរ​នោះ​មាន​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន ដើម្បី​សម្លាប់​ដោយ​ដាវ អំណត់ ទុក្ខ​វេទនា និង​ដោយ​សត្វ​សាហាវ នៅ​លើ​ផែនដី។


ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​បួន​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​បួន ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​បួន​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ។


ពេល​នោះ ទេវតា​ទាំង​បួន ដែល​ប្រុង​ប្រៀប​សម្រាប់​ពេល​កំណត់ ថ្ងៃ ខែ និង​ឆ្នាំ ក៏​ត្រូវ​បាន​ដោះ​លែង ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​ចោល។


មនុស្ស​លោក​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ​សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។


មាន​គេ​បង្គាប់​កណ្ដូប​ទាំង​នោះ កុំ​ឲ្យ​បំផ្លាញ​ស្មៅ​នៅ​ផែនដី ឬ​របស់​ណា​ខ្ចី ឬ​ដើម​ឈើ​ណា​ឡើយ គឺ​ធ្វើ​ទុក្ខ​តែ​អស់​អ្នក​ណា ដែល​គ្មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម