Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 15:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ពី​ព្រោះ​ទី​ទឹក​របស់​ក្រុង​នីមរីម នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត​ទៅ ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ទឹក​នៃ​នីមរីម​ក្លាយជា​ទីស្ងាត់ជ្រងំ ស្មៅ​បាន​ក្រៀមស្វិត​ទៅ រុក្ខជាតិ​បាន​អស់ទៅ គ្មានអ្វី​ខៀវខ្ចី​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពី​ព្រោះ​កន្លែង​មាន​ទឹក​របស់​ក្រុង​នីមរីម នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​ឲ្យ​រីង តិណ‌ជាតិ​ក្រៀម​ស្វិត​អស់ ស្មៅ​ដ៏​ខៀវ​ខ្ចី​ក៏​ងាប់​អស់ ហើយ​រុក្ខ‌ជាតិ​ក៏​លែង​មាន​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​ឲ្យ​រីង តិណ‌ជាតិ​ក្រៀម​ស្វិត​អស់ ស្មៅ​ដ៏​ខៀវ​ខ្ចី​ក៏​ងាប់​អស់ ហើយ​រុក្ខ‌ជាតិ​ក៏​លែង​មាន​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 15:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អើ​ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទំលាក់​កូន រួច​ចោល​ចេញ ព្រោះ​គ្មាន​ស្មៅ


មាន​ឮ​សំរែក​នៅ​ក្រុង​ហែសបូន រហូត​ដល់​អេលាលេ គេ​បាន​បព្ចោញ​សំឡេង​រហូត​ដល់​យ៉ាហាស ហើយ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម ដូច​ជា​គោ​ញី​អាយុ​៣​ខួប ដ្បិត​ទឹក​នៃ​នីមរីម​បាន​រីង​ស្ងួត​ទៅ​ហើយ


មាន​ភ្លើង​ឆេះ​បន្សុស​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្តាត​ភ្លើង​ឆេះ​ដែរ នៅ​មុខ​គេ ផែនដី​ប្រៀប​ដូច​ជា​សួន‌ច្បារ​អេដែន តែ​ខាង​ក្រោយ​គេ នោះ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន​ដ៏​ស្ងាត់‌ច្រៀប​វិញ ឥត​មាន​អ្វី​រួច​ពី​គេ​ឡើយ។


ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយ​បេអុន


បេត-នីមរ៉ា ហើយ​នឹង​បេត-ហារ៉ាន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​កំផែង ព្រម​ទាំង​ធ្វើ​ក្រោល​សំរាប់​ហ្វូង​សត្វ​គេ​ផង


ឯ​នៅ​វាល​ច្រក​ភ្នំ នោះ​មាន​ក្រុង​បេត-ហារ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ុកូត នឹង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេសារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត


ទេវតា​ទី​១​ក៏​ផ្លុំ​ឡើង នោះ​កើត​មាន​ព្រឹល ហើយ​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​១​ភាគ​ក្នុង​៣​បាន​ឆេះ​អស់​ទៅ ព្រម​ទាំង​ដើម​ឈើ​១​ភាគ​ក្នុង​៣​ដែរ នឹង​ស្មៅ​ទាំង​អស់​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម