លោកស្រីរេបិកាមានប្រសាសន៍ទៅលោកអ៊ីសាកថា៖ «ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះស្ត្រីសាសន៍ហេតទាំងនេះ។ បើយ៉ាកុបរៀបការជាមួយស្ត្រីសាសន៍ហេតនៅស្រុកនេះដែរ នោះតើជីវិតខ្ញុំរស់នៅមានន័យអ្វីទៀត?»
អេសាយ 15:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងហែសបូន និងក្រុងអេលាលេ នាំគ្នាស្រែកឡើង សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពួកទាហានរបស់ម៉ូអាប់ គេស្រែកជាខ្លាំង បេះដូងគេញ័រក្នុងខ្លួន។ ព្រះគម្ពីរខ្មែរសាកល ហែសបូន និងអេលាលេស្រែកយំ សំឡេងរបស់ពួកគេបានឮរហូតដល់យ៉ាហាស; ដោយហេតុនេះ ពួកប្រដាប់អាវុធរបស់ម៉ូអាប់ស្រែកឡើង ចិត្តរបស់ពួកគេញ័ររន្ធត់នៅក្នុងខ្លួនពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ រហូតដល់ក្រុងយ៉ាហាស់។ សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់ ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងហែសបូន នឹងក្រុងអេលាលេ គេនាំគ្នាស្រែកឡើង សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពួកទាហានរបស់ម៉ូអាប់ គេស្រែកជាខ្លាំង ចិត្តគេញ័រក្នុងខ្លួន អាល់គីតាប នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ រហូតដល់ក្រុងយ៉ាហាស់។ សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់ ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។ |
លោកស្រីរេបិកាមានប្រសាសន៍ទៅលោកអ៊ីសាកថា៖ «ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះស្ត្រីសាសន៍ហេតទាំងនេះ។ បើយ៉ាកុបរៀបការជាមួយស្ត្រីសាសន៍ហេតនៅស្រុកនេះដែរ នោះតើជីវិតខ្ញុំរស់នៅមានន័យអ្វីទៀត?»
ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក ឲ្យឃើញតែការនឿយហត់ និងសេចក្ដីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ?
សម្រែករបស់ក្រុងហែសបូន និងក្រុងអេលាលេ ឮបានឆ្ងាយ ដូចឮរហូតទៅដល់យ៉ាហាស ហើយឮពីសូអារទៅដល់ហូរ៉ូណែម និងអេក្លាត-សេលីស៊ីយ៉ា ដ្បិតទឹកនៅនីមរីមបានរីងស្ងួតអស់ហើយ។
ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលថា៖ អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលយើងបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។
ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។
ប្រសិនបើព្រះអង្គប្រព្រឹត្តនឹងទូលបង្គំដូច្នេះ ហើយប្រសិនបើទូលបង្គំបានប្រកបដោយព្រះគុណរបស់ព្រះអង្គមែន នោះសូមសម្លាប់ទូលបង្គំទៅ កុំទុកឲ្យទូលបង្គំឃើញសេចក្ដីវេទនារបស់ទូលបង្គំបែបនេះឡើយ»។
ប៉ុន្តែ ស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ដែនដីរបស់ខ្លួនទេ គឺទ្រង់បានប្រមូលមនុស្សទាំងអស់របស់ខ្លួន ចេញទៅទាស់នឹងពួកអ៊ីស្រាអែលនៅទីរហោស្ថាន។ ស្ដេចបានច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់។
ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្ដាតភ្លើងពីទីក្រុងរបស់ស៊ីហុន។ ភ្លើងនោះបានបំផ្លាញក្រុងអើររបស់ស្រុកម៉ូអាប់ ហើយបានលេបត្របាក់ ទីខ្ពស់ៗរបស់ស្ទឹងអើណូន។
ពេលនោះ ស៊ីហុនបានចេញមកទាស់នឹងយើង គឺស្ដេចបានលើកទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកច្បាំងនៅយ៉ាហាស់
នៅគ្រានោះ មនុស្សចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ។
ប៉ុន្ដែ ព្រះបាទស៊ីហុនមិនទុកចិត្តអ៊ីស្រាអែល ដោយឲ្យគេដើរឆ្លងកាត់ទឹកដីរបស់ទ្រង់ឡើយ ហើយទ្រង់បានប្រមូលមនុស្សទាំងអស់របស់ទ្រង់ ទៅបោះទ័ពនៅយ៉ាហាស់ ហើយច្បាំងនឹងអ៊ីស្រាអែល។