Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 19:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ លោក​ដើរ​ពេញ​មួយ​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​បុព្វ‌បុរស​ទូល‌បង្គំ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូលបង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូលបង្គំ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​គាត់​វិញ គាត់​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​អង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ទ្រង់​ដក​ជីវិត​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​មិន​ប្រសើរ​ជាង​ដូន‌តា​របស់​ខ្ញុំ​ទេ»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 19:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទៅ​តាម​អ្នក​សំណព្វ​របស់​ព្រះ បាន​ទាន់​ឃើញ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់ ក៏​សួរ​ថា៖ «តើ​អ្នក​ជា​អ្នក​សំណព្វ​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ឬ?» អ្នក​នោះ​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។


កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ លោក​ក៏​ក្រោក​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ទៅ​ដល់​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បម្រើ​នៅ​ទី​នោះ។


លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង បរិ‌ភោគ​សិន»។


ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​ទៅ ហើយ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​លោក​អេលីយ៉ា​ក៏​ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច។


ឱ​ប្រសិន‌បើ​ខ្ញុំ​នឹង​បាន​ដូច​សេចក្ដី​សំណូម ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន តាម​បំណង​ចិត្ត​នោះ។


គឺ​សូម​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កិន​កម្ទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ។


ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។


ចូរ​ឆ្លង​ទៅ​ក្រុង​កាលនេ ហើយ​ពិចារ‌ណា​មើល​ចុះ ពីទី​នោះ​រហូត​ទៅ​ដល់​ហាម៉ាត​ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ក្រុង​កាថ​របស់​ពួក​សាសន៍​ភីលី‌ស្ទីន។ តើ​អ្នក​រាល់​គ្នា​វិសេស​ជាង នគរ​ទាំង​នេះ​ឬ? តើ​ទឹក​ដី​របស់​គេ​ធំ​ជាង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឬ?


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ដល់​ព្រះ‌អង្គ សូម​ដក​ជីវិត​ទូល‌បង្គំ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ»។


ពេល​ថ្ងៃ​រះ​ឡើង ព្រះ​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា៖ «ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ»។


តើ​ឯង​វិសេស​ជាង​ក្រុង​ថេប ដែល​នៅ​ជាប់​ទាំង​ទន្លេ​នីលឬ? ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំ‌វិញ​នោះ ក៏​មាន​សមុទ្រ​ការពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី?


ប្រសិន‌បើ​ព្រះ‌អង្គ​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​ដូច្នេះ ហើយ​ប្រសិន‌បើ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន នោះ​សូម​សម្លាប់​ទូល‌បង្គំ​ទៅ កុំ​ទុក​ឲ្យ​ទូល‌បង្គំ​ឃើញ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ​បែប​នេះ​ឡើយ»។


ចូរ​មើល​ទៅ​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ទុក​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ចុះ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ?


នៅ​ទី​នោះ មាន​អណ្តូង​របស់​លោក​យ៉ាកុប ហើយ​ដោយ​ព្រះ‌យេស៊ូវ​ធ្វើ​ដំណើរ​អស់​កម្លាំង ទ្រង់​ក៏​គង់​នៅ​មាត់​អណ្តូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។


បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ? ទេ មិន​មែន​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​បាប​ទាំង​អស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម