យ៉ូណាស 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 លុះថ្ងៃបានរះឡើងហើយ ព្រះទ្រង់បំរុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ សូមមើលជំពូកអាល់គីតាប8 លុះដល់ថ្ងៃរះ អុលឡោះបញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកំដៅចាំងមកលើក្បាលយូណើស ធ្វើឲ្យគាត់ល្វើយកម្លាំង គាត់ទូរអាអង្វរសុំស្លាប់ ទាំងពោលថា៖ «ខ្ញុំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។ សូមមើលជំពូក |
អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
ទោះបើគេបានចម្រុងចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក គឺជាខ្យល់របស់ព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថាន នោះក្បាលទឹកគេនឹងរីងស្ងួត រន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។