អេសាយ 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬ? ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ? ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬ? ព្រះគម្ពីរខ្មែរសាកល តើកាលនេ មិនដូចកើកេមីសទេឬ? តើហាម៉ាថ មិនដូចអើផាឌទេឬ? តើសាម៉ារី មិនដូចដាម៉ាស់ទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ ដូចក្រុងកើកេមីស ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារី និងក្រុងដាម៉ាសដូចគ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី អាល់គីតាប យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ ដូចក្រុងកើកេមីស ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារី និងក្រុងដាម៉ាសដូចគ្នាដែរ។ |
ពេលថូអ៊ីស្តេចក្រុងហាម៉ាតបានឮថា ព្រះបាទដាវីឌវាយពួកពលទ័ពរបស់ហាដារេស៊ើរទាំងអស់ដូច្នោះ
ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងយកបាន ហើយនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។
រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់គេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ។
តើព្រះរបស់ពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា? ហើយព្រះរបស់ពួកក្រុងសេផាវែម ពួកក្រុងហេណា និងពួកក្រុងអ៊ីវ៉ា តើព្រះទាំងនោះនៅឯណា? តើបានជួយឲ្យស្រុកសាម៉ារីរួចពីកណ្ដាប់ដៃរបស់យើងបានឬទេ?
តើមានព្រះណាមួយក្នុងពួកព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលបិតាយើងបានបំផ្លាញអស់រលីងនោះ អាចជួយសាសន៍គេឲ្យរួចពីកណ្ដាប់ដៃយើងបានទេ ដែលព្រះរបស់អ្នករាល់គ្នាអាចជួយឲ្យរួចពីកណ្ដាប់យើងបាន?
ក្រោយការទាំងនោះ ពេលដែលព្រះបាទយ៉ូសៀសបានរៀបចំព្រះវិហារហើយ នោះព្រះបាទនេកោជាស្តេចអេស៊ីព្ទ ទ្រង់ឡើងទៅច្បាំងនឹងក្រុងកើកេមីស នៅមាត់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសយាងចេញទៅស្ទាក់ផ្លូវ។
នោះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។ មើល៍ គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ ហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេ
ឯបន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងរាជអំណាចពីក្រុងដាម៉ាស និងពីសំណល់សាសន៍ស៊ីរីផង គេនឹងត្រូវហិនហោច ដូចជាសិរីល្អ របស់ពួកកូនចៅអ៊ីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ។
ផ្លូវទាំងឡាយនៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សធ្វើដំណើរទៀតឡើយ ខ្មាំងសត្រូវបានផ្តាច់សេចក្ដីសញ្ញា គេបានមើលងាយអស់ទាំងទីក្រុង ហើយមិនយោគយល់អ្នកណាឡើយ។
តើព្រះរបស់ពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា? តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណា? តើព្រះទាំងនោះជួយពួកសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃយើងបានឬ?
មើល៍ អ្នកបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើអ្នកនឹងបានរួចឬ?
តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?»។
ដ្បិតក្បាលរបស់ស្រុកស៊ីរី គឺក្រុងដាម៉ាស ហើយក្បាលរបស់ក្រុងដាម៉ាស គឺរេស៊ីននេះហើយ។ (ក្នុងរវាងហុកសិបប្រាំឆ្នាំ នោះពួកអេប្រាអិម នឹងត្រូវបែកខ្ញែករតាត់រតាយអស់ទៅ លែងបានពូជពង្សតទៅទៀត)។
ពីស្រុកអេស៊ីព្ទ គឺពីដំណើរពលទ័ពរបស់ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ដែលនៅត្រង់កើកេមីស ក្បែរមាត់ទន្លេអ៊ើប្រាត ជាស្រុកដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានវាយយក ក្នុងឆ្នាំទីបួននៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា
ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេ ដូចជាសមុទ្រដែលកម្រើកឡើង និងឲ្យស្ងប់វិញមិនបាន។
ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្ដាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំប្រទល់ហាវរ៉ុន។
គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ
ពីភ្នំហោរ អ្នករាល់គ្នាត្រូវកំណត់ព្រំដែនដល់ទ្វារស្រុកហាម៉ាត ហើយបន្តត្រឹមសេដាដ។