Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 17:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 រួច​មក​ស្តេច​អាស‌ស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ស្ដេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 រួច​មក​ស្តេច​អាសស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត នឹង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​ផង​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ស្តេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រ‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 17:24
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​នោះ ព្រះបាទ​សាឡូម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង អស់​ប្រាំពីរ​ថ្ងៃ រួច​រាប់​ប្រាំពីរ​ថ្ងៃ​ទៀត សរុប​ទាំង​អស់​ដប់បួន​ថ្ងៃ។


នៅ​ឆ្នាំ​ទី​ប្រាំ​បួន ក្នុង​រាជ្យ​ហូស៊ា ស្តេច​អាស‌ស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។


កុំ​ស្តាប់​តាម​ស្ដេច​ហេ‌សេ‌គា ដ្បិត​ស្តេច​អាស‌ស៊ើរ​មាន​រាជ‌ឱង្ការ​ថា ចូរ​ចង​ស្ពាន​មេត្រី​នឹង​យើង ហើយ​ចេញ​មក​រក​យើង នោះ​គ្រប់​គ្នា​នឹង​បាន​ស៊ី​ផល​ចម្ការ​ទំពាំង‌បាយ​ជូរ និង​ផល​ដើម​ល្វា ហើយ​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា


តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា? ហើយ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម ពួក​ក្រុង​ហេណា និង​ពួក​ក្រុង​អ៊ីវ៉ា តើ​ព្រះ​ទាំង​នោះ​នៅ​ឯ​ណា? តើ​បាន​ជួយ​ឲ្យ​ស្រុក​សាម៉ារី​រួច​ពី​កណ្ដាប់ដៃ​របស់​យើង​បាន​ឬ​ទេ?


តើ​ស្តេច​ក្រុង​ហាម៉ាត ស្តេច​ក្រុង​អើផាឌ ស្តេច​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ស្ដេច​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា?"»


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាស‌ស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ព្រះបាទ​ម៉ាណា‌សេ​ដាក់​ខ្នោះ ដាក់​ច្រវាក់ នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។


ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើ‌កេមីស​ទេ​ឬ? ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ? ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ?


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ


តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា? តើ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម​នៅ​ឯ​ណា? តើ​ព្រះ​ទាំង​នោះ​ជួយ​ពួក​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ឬ?


តើ​ស្តេច​ស្រុក​ហាម៉ាត ស្តេច​ក្រុង​អើផាឌ និង​ស្តេច​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា?»។


ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាស‌ស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​ប្រទេស និង​ស្រុក​របស់​គេ​ជា​ប្រាកដ​មែន


សូម​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង​ផង ដ្បិត​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ច្បាំង​នឹង​យើង​ហើយ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​យើង តាម​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ស្តេច​នោះ​បាន​ថយ​ចេញ​ពី​យើង​ទៅ​ទេ​ដឹង។


នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ក្រុង​បាប៊ីឡូន គឺ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ដោយ‌សារ​ហោរា​យេរេមា។


ព្រះ‌យេស៊ូវ​ចាត់​អ្នក​ទាំង​ដប់​ពីរ​ឲ្យ​ចេញ​ទៅ ដោយ​បង្គាប់​ថា៖ «កុំ​ចូល​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ ឬ​ទី​ក្រុង​ណា​មួយ​របស់​សាសន៍​សាម៉ារី​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម