Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 36:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា? តើ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម​នៅ​ឯ​ណា? តើ​ព្រះ​ទាំង​នោះ​ជួយ​ពួក​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 តើ​បណ្ដា​ព្រះ​របស់​ហាម៉ាថ និង​អើផាឌ​នៅ​ឯណា​? តើ​បណ្ដា​ព្រះ​របស់​សេផាវែម​នៅ​ឯណា​? តើ​ព្រះទាំងនោះ​បាន​រំដោះ​សាម៉ារី​ពី​កណ្ដាប់ដៃ​របស់យើង​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត់ ព្រះ​របស់​ក្រុង​អើផាឌ ព្រះ​របស់​ពួក​សេផា‌វែម ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត នឹង​ក្រុង​អើផាឌ​នៅ​ឯ​ណា តើ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម​នៅ​ឯ​ណា តើ​ព្រះ​ទាំង​នោះ​ជួយ​ពួក​សាម៉ារី ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត ព្រះ​របស់​ក្រុង​អើផាឌ ព្រះ​របស់​ពួក​សេផា‌វែម ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?

សូមមើលជំពូក ចម្លង




អេសាយ 36:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ថូអ៊ី​ស្តេច​ក្រុង​ហាម៉ាត​បាន​ឮ​ថា ព្រះបាទ​ដាវីឌ​វាយ​ពួក​ពល‌ទ័ព​របស់​ហាដា‌រេស៊ើរ​ទាំង​អស់​ដូច្នោះ


រួច​មក​ស្តេច​អាស‌ស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ។


ប៉ុន្តែ គេ​មិន​យល់​ដូច្នោះ​ទេ ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម៉្លោះ​ដែរ គឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​នគរ​ជា​ច្រើន ឲ្យ​សូន្យ​ចេញ មិន​តិច​ឡើយ។


ពី​ក្រុង​ដាម៉ាស។ ឯ​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ ដូច​ជា​សមុទ្រ​ដែល​កម្រើក​ឡើង និង​ឲ្យ​ស្ងប់​វិញ​មិន​បាន។


ពី​ភ្នំ​ហោរ អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ព្រំដែន​ដល់​ទ្វារ​ស្រុក​ហាម៉ាត ហើយ​បន្ត​ត្រឹម​សេដាដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម