ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច!
អេសាយ 10:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងកាប់គុម្ពោតព្រៃចោលដោយគ្រឿងដែក នោះលីបង់នឹងដួល ដោយព្រោះព្រះអង្គដ៏ធំឧត្ដម៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់ នឹងត្រូវរលំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។ អាល់គីតាប ទ្រង់នឹងកាប់រំលំព្រៃរបោះ ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់ នឹងត្រូវរលំដែរ។ |
ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច!
ព្រមទាំងធ្វើឲ្យលម្អនៃព្រៃ និងចម្ការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។
គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយតម្កើងឡើង និងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ។
នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្ស នឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំលោះៗរបស់គេ នឹងត្រូវធ្វើជាឈ្លើយ។
ស្រុកកំពុងតែយំសោក ហើយថយកម្លាំងទៅ ព្រៃល្បាណូនមានសេចក្ដីខ្មាស ហើយស្រពោនទៅ ស្រុកសារ៉ុនបានដូចជាទីរហោស្ថាន ឯស្រុកបាសាន និងភ្នំកើមែល នោះក៏ជម្រុះស្លឹកអស់។
អ្នកបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា៖ យើងបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងរបស់យើង ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង យើងនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ យើងនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ
គ្រានោះ ទេវតានៃព្រះយេហូវ៉ា ក៏ចេញទៅវាយទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សម្លាប់មនុស្សអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែជាខ្មោចស្លាប់ទាំងអស់។
យើងនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងអ្នក គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់អ្នក ហើយបោះទៅក្នុងភ្លើង
សាសន៍ម៉ូអាប់លែងមានកេរ្ត៍ឈ្មោះទៀតហើយ។ នៅក្នុងក្រុងហែសបូន គេបានបង្កើតការអាក្រក់ទាស់នឹងវាថា៖ មក៍ យើងកាត់គេចេញពីសាសន៍ទៅ ឱម៉ាតម៉ែនអើយ អ្នកក៏ដែរ អ្នកនឹងត្រូវចោលស្ងាត់ ដាវនឹងដេញតាមអ្នក។
មើល៍! ពីដើមពួកសាសន៍អាសស៊ើរ គេជាដើមតាត្រៅនៅព្រៃល្បាណូន មានមែកល្អ ហើយស៊ុបទ្រុប បាំងម្លប់ ហើយចុងវាខ្ពស់កប់ពពក ។
ឯដំណើរដែលព្រះករុណាបានឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក ហើយពោលថា "ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ តែត្រូវទុកគល់ និងឫសរបស់វានៅក្នុងដី ហើយយកវ័ណ្ឌដែក និងលង្ហិនចងព័ទ្ធជុំវិញ នៅកណ្ដាលវាលស្មៅ ឲ្យទទឹកជោកដោយទឹកសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកជាមួយសត្វនៅទីវាល រហូតទាល់តែកន្លងផុតប្រាំពីរខួប"
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទោះបើគេមានកម្លាំង ហើយមានគ្នាច្រើនក៏ដោយ គង់តែគេនឹងត្រូវកាត់បន្ថយ ហើយកន្លងបាត់ទៅ យើងបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ។
ហើយប្រោសប្រទានឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយយើងវិញ នៅពេលព្រះអម្ចាស់យេស៊ូវលេចមកពីស្ថានសួគ៌ ជាមួយពួកទេវតាដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ
សូម្បីតែពួកទេវតាដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏មិនដែលចោទប្រកាន់ ប្រមាថពួកអ្នកទាំងនោះ នៅចំពោះព្រះអម្ចាស់ផង។
ខ្ញុំឃើញទេវតាដ៏ពូកែមួយទៀត ចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន ហើយមានឥន្ទធនូនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចជាបង្គោលភ្លើង។
ពេលនោះ មានទេវតាខ្លាំងពូកែមួយរូប បានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទម្លាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា៖ «ទីក្រុងបាប៊ីឡូនដ៏ធំ នឹងត្រូវបោះទម្លាក់ដោយគំហុកយ៉ាងដូច្នេះដែរ ហើយគេនឹងរកមិនឃើញទៀតឡើយ