អេសាយ 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។ ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានសដូចរោមចៀម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស។ |
សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។
សូមបាំងព្រះភក្ត្រព្រះអង្គ ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មាន របស់ទូលបង្គំទៅ។
ពួកមេរបស់អ្នកជាពួកអ្នកបះបោរ ហើយជាមិត្តនឹងពួកចោរ។ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយ ក៏មិនដែលមកដល់គេដែរ។
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខយើងចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចម្រើនកម្លាំងឡើង ត្រូវឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ ចូរយើងមូលគ្នាមកវិនិច្ឆ័យសម្រេចក្តីយើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរសម្ដែងដើមហេតុនៃរឿងអ្នកមក» មហាក្សត្រនៃពួកយ៉ាកុប ព្រះអង្គមានព្រះបន្ទូលថា៖ «ចូររៀបរាប់តាមលំអានរបស់អ្នកទាំងប៉ុន្មានចុះ។
យើងបានលុបអំពើរំលងរបស់អ្នកចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបអ្នកដូចជាពពកផង ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះអ្នកហើយ។
ព្រះដែលតាំងខ្ញុំជាសុចរិត ព្រះអង្គគង់នៅជិត តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត? ចូរយើងឈរឡើងជាមួយគ្នា តើអ្នកណាដែលទំនាស់នឹងខ្ញុំ? ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ព្រះអង្គមានព្រះបន្ទូលសួរថា៖ បុព្វបុរសរបស់អ្នករាល់គ្នាបានឃើញមាន អំពើទុច្ចរិតយ៉ាងណានៅក្នុងយើង បានជាគេថយទៅឆ្ងាយពីយើងដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង
មួយទៀត កាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ។
ដូច្នេះ នឹងគ្មានអ្នកណានឹកចាំពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងមានជីវិតរស់នៅ។
ភ្នំទាំងឡាយ និងឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្ដីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្ដី នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គនឹងតវ៉ាជាមួយពួកអ៊ីស្រាអែល។
លោកប៉ុលក៏ចូលទៅក្នុងសាលាប្រជុំ តាមទម្លាប់របស់លោក ហើយជជែកវែកញែកអំពីបទគម្ពីរជាមួយពួកគេ អស់រយៈពេលបីថ្ងៃសប្ប័ទ
លោកជជែកវែកញែកនៅក្នុងសាលាប្រជុំរាល់ថ្ងៃសប្ប័ទ ហើយព្យាយាមណែនាំសាសន៍យូដា និងសាសន៍ក្រិកឲ្យជឿ។
កាលលោកបានវែកញែកអំពីសេចក្តីសុចរិត ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលនឹងមកដល់ នោះលោកភេលីចក៏ភ័យ ហើយមានប្រសាសន៍ថា៖ «ឥឡូវនេះ ចេញទៅវិញសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងហៅអ្នកមកទៀត»។
ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។
ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់អើយ លោកជ្រាបហើយ»។ លោកក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក ពួកគេបានបោកអាវវែងរបស់ខ្លួន ហើយបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។
ដូច្នេះ ឥឡូវនេះ ចូរឈរស្ងៀម ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិច នៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងអំពើសុចរិត ដែលព្រះអង្គបានធ្វើដល់អ្នករាល់គ្នា និងបុព្វបុរសអ្នករាល់គ្នា។