ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ប្រពន្ធ​របស់​លោក​នឹង​ទៅ​ជា​ស្រី​ពេស្យា​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​គេ​យក​ខ្សែ​មក​វាស់​ចែក​គ្នា ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​មួយ​ដែល​ស្មោក‌គ្រោក ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​គេ​និរទេស ចេញ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន​មិន​ខាន"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: ប្រពន្ធ​របស់​លោក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​លោក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​លោក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ប្រពន្ធ​លោក​នឹង​ទៅ​ជា​ស្រី​សំផឹង​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​វាស់​ចែក​ដោយ​ខ្សែ ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​១​ដែល​ស្មោក‌គ្រោក ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មាន​បន្ទូល​ថា: ប្រពន្ធ​របស់​អ្នក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​អ្នក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​អ្នក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។

សូមមើលជំពូក



អេម៉ុស 7:17
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ប្រាំ​បួន ក្នុង​រាជ្យ​ហូស៊ា ស្តេច​អាស‌ស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។


ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានា ចេញ​ពី​មុខ​គេ ព្រះ‌អង្គ​បាន​ចែកទឹក​ដីទាំង​នោះ ឲ្យគេទុក​ជា​មត៌ក ក៏​ឲ្យ​កុល‌សម្ព័ន្ធនៃ​សាសន៍​អ៊ីស្រា‌អែល រស់​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ។


កូន‌ង៉ែត​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​មុខ ផ្ទះ​គេ​នឹង​ត្រូវ​រឹប‌អូស ឯ​ប្រពន្ធរបស់​គេនឹង​ត្រូវ​គេ​ចាប់​រំលោភ។


ព្រះ‌អង្គ​នឹង​រុំ​ឆ្វាក់​អ្នក​ជា​ពិត ហើយ​បោះ​អ្នក​ទៅ​ក្នុង​ស្រុក​មួយ​ធំ​ទូលាយ ដូច​ជា​គេ​បោះ​ដុំ​អំបោះ អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ គឺ​នៅ​ទី​នោះ​ហើយ​ដែល​មាន​រទេះ​ដ៏​រុងរឿង​របស់​អ្នក ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅ‌ហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ"


ហើយ​ពួក​ជន​ដែល​គេ​បាន​ថ្លែងទំនាយ​ប្រាប់​នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​អំណត់ និង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​បញ្ចុះ​សព​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ព្រោះ​យើង​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ។


ឯ​អ្នក​ផាស‌ហ៊ើរ​អើយ អ្នក និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​អ្នក​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ គឺ​អ្នក​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះ​អ្នក​ត្រូវ​ស្លាប់ ហើយ​គេ​នឹង​កប់​អ្នក​នៅ​ស្រុក​នោះ គឺ​ទាំង​អ្នក និង​ពួក​មិត្ត​សម្លាញ់​អ្នក​ដែល​អ្នក​បាន​ថ្លែងទំនាយ​កុហក​ដល់​គេ​នោះ​ផង»។


ក្រោយ​ពេល​ដែល​ហោរា​ហាណានា​បាន​បំបាក់​នឹម​ពី​ក​ហោរាយេរេមា​ចេញ​ហើយ ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា​ថា៖


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​បណ្តេញ​អ្នក​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​អ្នក​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​អ្នក​បាន​ពោល​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ថ្លែងទំនាយ​ជា​សេចក្ដី​កុហក​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​អ្នក ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ដល់​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា


គេ​បាន​ចាប់​កំហែងពួក​ស្រ្តី​នៅ​ក្រុង​ស៊ីយ៉ូន និង​ពួក​ក្រមុំៗ​នៅ​តាម​ទី​ក្រុង​ក្នុង​ស្រុក​យូដា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ស៊ី​នំបុ័ង​ស្មោក‌គ្រោក​របស់​គេ​យ៉ាង​ដូច្នោះ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ដែល​យើង​បណ្តេញ​គេ​ទៅ»។


គេ​នឹង​លែង​រស់​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រាអិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​បរិភោគ​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ។


ដូច្នេះ ឥឡូវ​នេះ គេ​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ជា​ឈ្លើយ​ជា​មុន​ដំបូង ហើយ​ការ​លេង​សប្បាយ​របស់​អស់​អ្នក ដែល​ទម្រេត​ខ្លួន​លើ​កម្រាលនឹង​សូន្យ​បាត់​ទៅ។


ដ្បិត​អេម៉ុស​នេះ​បាន​ពោល​ដូច្នេះ​ថា "ព្រះ​បាទ​យេរ៉ូ‌បោម​នឹង​ត្រូវ​សុគត​ដោយ​ដាវ ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​និរទេស ចេញ​ពី​ស្រុក​របស់​ខ្លួន"»។


ព្រះ‌អម្ចាស់​យេហូវ៉ា​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល៍ មាន​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ


ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ឈរ​ក្បែរ អាសនា ហើយ​ព្រះ‌អង្គមាន​ព្រះ​បន្ទូល​ថា៖ «ចូរ​វាយ​ក្បាល​សសរ​ឲ្យ​កក្រើក រហូត​ដល់​ជើង​សសរ ហើយ​បំបែក​នៅ​លើ​ក្បាល​របស់​មនុស្ស​ទាំង​អស់ រួច​អស់​អ្នក​ដែល​សល់ យើង​នឹង​ប្រហារ​ដោយ​ដាវ គ្មាន​អ្នក​ណា​ម្នាក់​អាច​រត់​ចេញ គ្មាន​អ្នក​ណា​ម្នាក់​អាច​គេច​ផុត​បាន​ឡើយ។


មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា ទត​មើល​នគរ​ដែល​មាន​បាប​នេះ ហើយ​យើង​នឹង​បំផ្លាញ​ឲ្យ​សូន្យ​បាត់​ពី​ផែនដី ប៉ុន្ដែ យើង​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​យ៉ាកុប អស់​ទាំង​ស្រុង​ទេ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។


ចូរ​កោរ​រំលីង​នៅ​កំពូល​ក្បាល ហើយ​កាត់​សក់​ចុះ ដោយ​ព្រោះ​កូន​ចៅ​ជា​ទី​គាប់​ចិត្ត​របស់​ឯង ចូរ​ពង្រីក​កន្លែង​កោរ​រំលីង​នោះ​ឲ្យ​ធំ​ឡើង​ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​វា​រាល់​គ្នា​បាន​ព្រាត់​ប្រាស​ចាក​ចេញ ពី​ឯង​ទៅ​ជា​ឈ្លើយ​អស់​ហើយ។


ដ្បិត​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ចាប់​យក​ទី​ក្រុង ព្រម​ទាំង​ប្លន់​ផ្ទះ​ទាំង​ប៉ុន្មាន ហើយ​កំហែង​ចិត្ត​ពួក​ស្រីៗ​ផង ពួក​អ្នក​ក្រុង​ពាក់​កណ្ដាល​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ តែ​បណ្ដា‌ជន​ដែល​នៅ​សល់ មិន​ត្រូវ​ដេញ​ចេញ​ពី​ទី​ក្រុង​ទេ។