អាសនាដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោមកូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកម្ទេចចោលជាធូលី ហើយដុតបង្គោលសក្ការៈ ដែរ។
ហូសេ 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតរូបកូនគោនោះកើតចេញពីអ៊ីស្រាអែល ជាងបានធ្វើវាឡើង វាមិនមែនជាព្រះទេ។ រូបកូនគោរបស់សាម៉ារីនឹងត្រូវបែកបាក់ខ្ទេចខ្ទី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបគោនោះកើតចេញមកពីអ៊ីស្រាអែល មានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេ ហេតុនេះហើយបានជារូបគោរបស់សាម៉ារី នឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតរូបកូនគោនោះកើតនៅស្រុកអ៊ីស្រាអែល គឺពួកជាងដែលបង្កើតវាឡើង វាមិនមែនជាព្រះទេ អើ រូបកូនគោរបស់សាម៉ារី នឹងត្រូវបំបែកខ្ទេចខ្ទីទៅ អាល់គីតាប រូបគោនោះកើតចេញមកពីអ៊ីស្រអែល មានជាងឆ្លាក់វា គឺវាមិនមែនជាម្ចាស់ទេ ហេតុនេះហើយបានជារូបគោរបស់សាម៉ារី នឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។ |
អាសនាដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោមកូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកម្ទេចចោលជាធូលី ហើយដុតបង្គោលសក្ការៈ ដែរ។
ម្យ៉ាងទៀត ព្រះបាទយ៉ូសៀសបានលុបបំបាត់អស់ទាំងទីសក្ការៈតាមទីខ្ពស់ៗ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ទ្រង់បានធ្វើដល់ទីទាំងនោះ ដូចដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ។
ឥឡូវនេះ អ្នករាល់គ្នាគិតតតាំងនឹងនគររបស់ព្រះយេហូវ៉ា ដែលនៅក្នុងអំណាចកូនចៅដាវីឌទៀត អ្នករាល់គ្នាមានគ្នាសន្ធឹកណាស់ ហើយកូនគោមាស ដែលយេរ៉ូបោមបានធ្វើទុកជាព្រះរបស់ឯង ក៏នៅជាមួយឯងដែរ។
នៅពេលដែលកម្មវិធីចប់ហើយ ពួកអ៊ីស្រាអែលដែលមកប្រជុំ ក៏ចេញទៅតាមទីក្រុងនានាក្នុងស្រុកយូដា វាយកម្ទេចស្ដូបទាំងប៉ុន្មានដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ព្រមទាំងបំផ្លាញទីខ្ពស់ និងអាសនាទាំងប៉ុន្មាននៅក្នុងស្រុកយូដាទាំងមូល ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម និងស្រុកម៉ាណាសេដែរ រហូតទាល់តែខ្ទេចទាំងអស់។ បន្ទាប់មក ពួកអ៊ីស្រាអែលក៏វិលត្រឡប់ទៅទីក្រុងរបស់គេ តាមលំនៅដ្ឋានរៀងៗខ្លួនវិញ។
មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាការកុហក ឥតមានដង្ហើមឡើយ។
ពេលនោះ ម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ។
ចូរថ្លែងប្រាប់នៅកណ្ដាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា៖ គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលត្រូវខ្មាស ព្រះម្រដាក់ត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ។
គេមានចិត្តមិនទៀងត្រង់ ឥឡូវនេះ គេត្រូវតែទទួលទោស ព្រះយេហូវ៉ានឹងផ្តួលរំលំអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេ។
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
ស្រុកអាសស៊ើរមិនអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏មិនព្រមជិះសេះទៀតដែរ យើងខ្ញុំលែងពោលទៅស្នាដៃរបស់យើងខ្ញុំ ថាជា "ព្រះរបស់យើងខ្ញុំ" ទៀតហើយ ដ្បិតនៅក្នុងព្រះអង្គ កូនកំព្រារកបានសេចក្ដីមេត្តាករុណា។
អស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទី ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតក្នុងភ្លើង យើងនឹងបំផ្លាញរបស់គេទាំងអស់ ព្រោះគេបានសន្សំរូបទាំងនោះ ដោយសាររង្វាន់ឈ្នួលរបស់ស្រីពេស្យា ហើយវានឹងត្រឡប់ជារង្វាន់ឈ្នួល របស់ស្រីពេស្យាវិញទៀត។
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះ បានជាជាងដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។