ហូសេ 8:6 - អាល់គីតាប6 រូបគោនោះកើតចេញមកពីអ៊ីស្រអែល មានជាងឆ្លាក់វា គឺវាមិនមែនជាម្ចាស់ទេ ហេតុនេះហើយបានជារូបគោរបស់សាម៉ារី នឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដ្បិតរូបកូនគោនោះកើតចេញពីអ៊ីស្រាអែល ជាងបានធ្វើវាឡើង វាមិនមែនជាព្រះទេ។ រូបកូនគោរបស់សាម៉ារីនឹងត្រូវបែកបាក់ខ្ទេចខ្ទី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 រូបគោនោះកើតចេញមកពីអ៊ីស្រាអែល មានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេ ហេតុនេះហើយបានជារូបគោរបស់សាម៉ារី នឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដ្បិតរូបកូនគោនោះកើតនៅស្រុកអ៊ីស្រាអែល គឺពួកជាងដែលបង្កើតវាឡើង វាមិនមែនជាព្រះទេ អើ រូបកូនគោរបស់សាម៉ារី នឹងត្រូវបំបែកខ្ទេចខ្ទីទៅ សូមមើលជំពូក |
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកំទេចស្តូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងពុនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រអែលទាំងអស់ វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។
ស្តេចយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្តេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្តេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។