ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 8:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​សាម៉ារី​អើយ យើង​បាន​បោះ​ចោល​រូប​កូន​គោ​របស់​អ្នក​ហើយ កំហឹង​របស់​យើង​បាន​ឆួល​ឡើង​ទាស់​នឹង​គេ។ តើ​ដល់​ពេល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ក្រុង​សាម៉ារី​អើយ ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។ កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើ អ្នក​ក្រុង​សាម៉ារី តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ ដោយ​ឥត​សៅហ្មង?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​សាម៉ារី​អើយ រូប​កូន​គោ​របស់​ឯង​បាន​ត្រូវ​ចោល​ចេញ​ហើយ សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ទាស់​នឹង​វា តើ​ដល់​កាល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ

សូមមើលជំពូក

អាល់គីតាប

អ្នក​ក្រុង​សាម៉ារី​អើយ ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។ កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើ អ្នក​ក្រុង​សាម៉ារី តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ ដោយ​ឥត​សៅហ្មង?

សូមមើលជំពូក



ហូសេ 8:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​ត​តាំង​នឹង​នគរ​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​អំណាច​កូន​ចៅ​ដាវីឌ​ទៀត អ្នក​រាល់​គ្នា​មាន​គ្នា​សន្ធឹក​ណាស់ ហើយ​កូន​គោ​មាស ដែល​យេរ៉ូ‌បោម​បាន​ធ្វើ​ទុក​ជា​ព្រះ​របស់​ឯង ក៏​នៅ​ជា‌មួយ​ឯង​ដែរ។


សូម​រាំង‌រា​ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ពី​អំពើ​បាប​ដែល​ធ្វើ​ដោយ​ល្មើស ដែរ សូម​កុំ​ឲ្យ​អំពើ​បាប​នោះ មាន​អំណាច​លើ​ទូល‌បង្គំ​ឡើយ នោះ​ទូល‌បង្គំ​នឹង​បាន​ឥត​សៅ​ហ្មង ហើយ​រួច​ផុត​ពី​អំពើ​រំលង​ដ៏​ធំ។


«ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ ដល់​កាល​ណា​ទៀត? ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា?


ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក ហើយ​ចូល​ឲ្យ​ជិត ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។


យើង​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​អ្នក​ហើយ គឺ​ជា​ការ​កំផិត និង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​អ្នក ព្រម​ទាំង​សេចក្ដី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​អ្នក នៅ​លើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​អ្នក ក្រុង​យេរូ‌សាឡិម​អើយ អ្នក​មិន​ព្រម​ឲ្យ​បាន​ស្អាត​ទេ តើ​នឹង​នៅ​តែ​ដូច្នេះ​ដល់​កាល​ណា​ទៀត។


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។


ពេល​នោះ ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ។


ពួក​អ្នក​នៅ​ក្រុង​សាម៉ារី​នឹង​ភ័យ​ស្លុត ពី​ដំណើរ​រូប​កូន​គោ​នៅ​បេត-អាវេន។ ប្រជា‌ជន​នឹង​សោយ​សោក​ដោយ​ព្រោះ​រូប​នោះ ហើយ​ពួក​សង្ឃ​ដែល​គោរព​រូប​នោះ​ក៏​ដូច្នោះ​ដែរ គឺ​ជា​អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​រូប​នោះ ដ្បិត​សិរី‌ល្អ​របស់​រូប​នោះ​បាន​ចេញ​ពី​គេ​បាត់​ហើយ។


ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​អំពើ​បាប​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​បំផ្លាញ​ចោល។ បន្លា និង​អញ្ចាញ​នឹង​ដុះ​ឡើង​នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​ពោល​ទៅ​កាន់​ភ្នំ​ធំ​ៗ​ថា សូម​គ្រប​បាំង​ពួក​យើង​ផង ហើយ​ពោល​ទៅ​កាន់​ភ្នំ​តូច​ៗ​ថា សូម​ធ្លាក់​មក​លើ​យើង​មក!


ឥឡូវ​នេះ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប គេ​សិត​ធ្វើ​រូប​សម្រាប់​ខ្លួន​គេ គឺ​គេ​យក​ប្រាក់​របស់​គេ​មក​សិត​ធ្វើ​រូប តាម​ទេព​កោសល្យ​របស់​ខ្លួន ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា "ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ!"។


ដ្បិត​រូប​កូន​គោ​នោះ​កើត​ចេញពី​អ៊ីស្រា‌អែល ជាង​បាន​ធ្វើ​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ។ រូប​កូន​គោ​របស់​សាម៉ារី​នឹង​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី។


អស់​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ពោល​ថា "ដូចដែល​ព្រះ​របស់អ្នក​រស់​នៅ ឱ​ដាន់​អើយ" ហើយ​ថា "ដូច​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​បៀរ-សេបា​រស់​នៅ" យ៉ាង​ណា នោះ​គេ​នឹង​ដួល ហើយ​ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ»។


អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង យើង​នឹង​បំផ្លាញ​របស់​គេ​ទាំង​អស់ ព្រោះ​គេ​បាន​សន្សំ​រូប​ទាំង​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​ពេស្យា ហើយ​វា​នឹង​ត្រឡប់​ជា​រង្វាន់​ឈ្នួល របស់​ស្រី​ពេស្យា​វិញ​ទៀត។


នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​មួយ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយនឹង​ស្នាដៃ​របស់​ខ្លួន។


ដ្បិត​ភ្លើង​កំហឹង​របស់​យើង​បាន​ឆួល​ឡើង ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​លេប​ត្របាក់​ផែន‌ដី និង​សេចក្ដី​ចម្រើន​របស់​ផែនដី ហើយ​បង្កាត់​គ្រឹះ​ភ្នំ​ទាំង​ប៉ុន្មាន​ឲ្យ​ឆេះ​ឡើង។