គឺបានស្វែងរកតាមតែព្រះនៃអយ្យកោរបស់ស្ដេច ហើយប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ឥតប្រព្រឹត្តតាមអំពើរបស់ពួកអ៊ីស្រាអែលឡើយ។
ហូសេ 4:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ៊ីស្រាអែលអើយ ទោះបើអ្នកប្រព្រឹត្តអំពើពេស្យាចារក៏ដោយ ក៏មិនត្រូវឲ្យយូដាជាប់មានទោសឡើយ។ មិនត្រូវចូលទៅគីលកាល ក៏មិនត្រូវឡើងទៅបេត-អាវេន ឬក៏ស្បថ ក្នុងនាមព្រះយេហូវ៉ា មានព្រះជន្មរស់នៅនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលអើយ ប្រសិនបើអ្នកប្រព្រឹត្តអំពើពេស្យាចារដូច្នេះ មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន ឬក៏ស្បថក្នុងនាម ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ៊ីស្រាអែលអើយ ទោះបើឯងប្រព្រឹត្តការកំផិតក៏មែនហើយ ប៉ុន្តែមិនត្រូវឲ្យយូដាទៅជាមានទោសឡើយ កុំឲ្យឯងឡើងមកឯគីលកាល ក៏កុំឲ្យឯងឡើងទៅឯបេត-អាវេន ឬស្បថថា «ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ» នោះដែរ អាល់គីតាប អ៊ីស្រអែលអើយ ប្រសិនបើអ្នកប្រព្រឹត្ត អំពើពេស្យាចារដូច្នេះ មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន ឬក៏ស្បថក្នុងនាម អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បដែរ។ |
គឺបានស្វែងរកតាមតែព្រះនៃអយ្យកោរបស់ស្ដេច ហើយប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ឥតប្រព្រឹត្តតាមអំពើរបស់ពួកអ៊ីស្រាអែលឡើយ។
មួយទៀត ទ្រង់ក៏ធ្វើទីខ្ពស់នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្ដាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។
ចូរស្តាប់សេចក្ដីនេះចុះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹក របស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយចិត្តស្មោះ ឬដោយសុចរិតទេ។
នែ៎ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងបានស្បថដោយឈ្មោះដ៏ធំរបស់យើងថា ឈ្មោះយើងនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះជន្មរស់នៅនោះឡើយ។
ទោះបើគេថា គេស្បថដោយព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅក៏ដោយ គង់តែគេស្បថដោយភូតភរទេ
ចំណែកអ្នករាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទៅចុះ ពីនេះទៅមុខអ្នករាល់គ្នាមិនព្រមស្តាប់តាមយើងទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់អ្នករៀងខ្លួនចុះ តែមិនត្រូវបង្អាក់ឈ្មោះបរិសុទ្ធរបស់យើង ដោយតង្វាយ និងរូបព្រះរបស់អ្នកទៀតឡើយ»។
ពួកអ្នកនៅក្រុងសាម៉ារីនឹងភ័យស្លុត ពីដំណើររូបកូនគោនៅបេត-អាវេន។ ប្រជាជននឹងសោយសោកដោយព្រោះរូបនោះ ហើយពួកសង្ឃដែលគោរពរូបនោះក៏ដូច្នោះដែរ គឺជាអស់អ្នកដែលអរសប្បាយនឹងរូបនោះ ដ្បិតសិរីល្អរបស់រូបនោះបានចេញពីគេបាត់ហើយ។
ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក!
អេប្រាអិមឡោមព័ទ្ធយើងដោយសេចក្ដីភូតភរ ហើយពូជពង្សអ៊ីស្រាអែល ឡោមព័ទ្ធយើងដោយសេចក្ដីបោកបញ្ឆោត តែឯយូដាវិញ នៅតែដើរ ជាមួយព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធ។
អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ ហើយចេះតែដេញតាមខ្យល់ពីទិសខាងកើតរាល់ថ្ងៃ គេចម្រើនសេចក្ដីភូតភរ និងអំពើឃោរឃៅ គេតាំងសញ្ញាជាមួយស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅស្រុកអេស៊ីព្ទ។
នៅក្នុងស្រុកកាឡាត មានអំពើទុច្ចរិត គេនឹងវិនាសសូន្យទៅជាមិនខាន។ នៅគីលកាល គេថ្វាយគោជាយញ្ញបូជា អាសនារបស់គេប្រៀបដូចជាគំនរដុំថ្ម នៅតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។
យ៉ាកុបបានរត់ទៅដល់ស្រុកអើរ៉ាម នៅទីនោះ អ៊ីស្រាអែលបានបម្រើគេ ព្រោះចង់បានប្រពន្ធ ក៏បានឃ្វាលហ្វូងចៀម ដើម្បីឲ្យបានប្រពន្ធ។
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
ចូរផ្លុំស្នែងនៅគីបៀរ ហើយផ្លុំត្រែនៅរ៉ាម៉ា ចូរប្រកាសអាសន្ននៅបេត-អាវេនទៅ ឱបេនយ៉ាមីនអើយ យើងតាមពីក្រោយអ្នកហើយ!
អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត យើងនឹងលែងស្រឡាញ់គេទៀតហើយ ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។
ចូរមកឯបេត-អែល ហើយប្រព្រឹត្តអំពើរំលងទៅ ចូរមកឯគីលកាល ហើយប្រព្រឹត្តអំពើរំលងឲ្យច្រើនទៅ! ចូរយកយញ្ញបូជារបស់អ្នករាល់គ្នារាល់ព្រឹកមក ហើយយកតង្វាយមួយភាគក្នុងដប់ រាល់បីថ្ងៃម្ដងមកផង
កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។
ហើយកាលណាសាច់ញាតិរបស់ខ្លួន គឺអ្នកដែលបូជាសព ចូលទៅលើកសាកសពនាំចេញពីផ្ទះ គាត់នឹងស្រែកសួរអ្នកដែលនៅក្នុងបន្ទប់ ក្នុងផ្ទះថា «តើមានអ្នកណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយថា «គ្មានទេ»។ ពេលនោះ សាច់ញាតិនោះនឹងពោលថា «កុំមាត់អី!» យើងមិនត្រូវចេញព្រះនាមព្រះយេហូវ៉ាទេ។
អស់អ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី ពោលថា "ដូចដែលព្រះរបស់អ្នករស់នៅ ឱដាន់អើយ" ហើយថា "ដូចដែលផ្លូវប្រព្រឹត្ត របស់បៀរ-សេបារស់នៅ" យ៉ាងណា នោះគេនឹងដួល ហើយក្រោកឡើងវិញមិនរួចឡើយ»។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងបានប្រមៀលដំណៀលរបស់ស្រុកអេស៊ីព្ទចេញពីអ្នកហើយ»។ ដូច្នេះ គេបានហៅឈ្មោះកន្លែងនោះថា គីលកាល រហូតដល់សព្វថ្ងៃ។
លោកយ៉ូស្វេបានចាត់មនុស្សពីក្រុងយេរីខូរឲ្យទៅក្រុងអៃយ ដែលនៅជិតបេត-អាវេន ខាងកើតបេត-អែល ដោយមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅសង្កេតមើលស្រុកនោះ»។ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ។