គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។
ហាបាគុក 1:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស្ទួចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ ហើយអរសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ ដូចត្រីជាប់សន្ទូច និងជាប់អួន។ ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ ទាំងមានអំណរសប្បាយដ៏លើសលុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេស្ទូចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ ហើយអរសប្បាយ អាល់គីតាប ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ ដូចត្រីជាប់សន្ទូច និងជាប់អួន។ ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ ទាំងមានអំណរសប្បាយដ៏លើសលប់។ |
គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។
ពួកអ្នកនេសាទនឹងថ្ងូរស្តាយ ឯពួកអ្នកដែលបោះសន្ទូចក្នុងទន្លេ នឹងស្រណោះស្រណោក ហើយពួកអ្នកដែលបង់សំណាញ់នៅលើទឹក នឹងរីងរៃទៅ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ បន្ទាប់មក យើងនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង។
ដ្បិតនៅក្នុងប្រជារាស្ត្រយើង ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់ គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរ គេដាក់អន្ទាក់ចាប់មនុស្ស។
ឱអ្នករាល់គ្នាដែលប្លន់មត៌ករបស់យើងអើយ ដោយព្រោះអ្នករាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តអ្នករាល់គ្នាបានរីករាយឡើង ដោយព្រោះអ្នករាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ច្រៀវដូចជាសេះយ៉ាងខ្លាំង
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តអ្នកចំពោះស្រុកអ៊ីស្រាអែល
«កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯយើងហើយ ឥឡូវនេះ យើងនឹងបានពោរពេញឡើង ដោយវាខូចបង់
អ្នកបានអរសប្បាយពីដំណើរមត៌កនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះត្រូវចោលស្ងាត់ជាយ៉ាងណា នោះយើងនឹងធ្វើដល់អ្នកយ៉ាងនោះដែរ។ ឱភ្នំសៀរ និងស្រុកអេដុមទាំងមូលអើយ អ្នកនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថ ដោយសេចក្ដីបរិសុទ្ធរបស់ព្រះអង្គថា មើល៍ គ្រានោះនឹងធ្លាក់លើអ្នករាល់គ្នា ជាគ្រាដែលគេនឹងអូសអ្នករាល់គ្នា ចេញទៅដោយតម្ពក់ ហើយអូសអ្នកចុងក្រោយ របស់អ្នករាល់គ្នាដោយផ្លែសន្ទូច។
គឺធ្វើឲ្យមនុស្សបានដូចជាត្រីនៅសមុទ្រ ឬដូចជាសត្វលូនវារ ដែលគ្មានអ្នកណាគ្រប់គ្រងរក្សាសោះ។
មួយទៀត ដែលស្រាទំពាំងបាយជូរ ជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្ដីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកខាងខ្លួន ក៏បង្រួមជនជាតិទាំងឡាយទុកសម្រាប់ខ្លួនដែរ»។
ពេលនរណាម្នាក់ឮព្រះបន្ទូលអំពីព្រះរាជ្យ ហើយមិនយល់ អាកំណាចចូលមកឆក់យកសេចក្តីដែលបានព្រោះនៅក្នុងចិត្តអ្នកនោះទៅ។ នេះហើយជាពូជដែលបានធ្លាក់លើផ្លូវ។
ប៉ុន្តែ ដើម្បីកុំឲ្យគេទាស់ចិត្តដោយសារយើង ចូរទៅសមុទ្រ ហើយបោះសន្ទូច ចាប់យកត្រីដំបូងដែលជាប់សន្ទូច មកបើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់សម្រាប់ខ្ញុំ និងអ្នកទៅ»។
មនុស្សនៅផែនដីនឹងមានអំណរ ហើយអបអរសាទរ ដោយអ្នកទាំងពីរបានស្លាប់ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ព្រោះហោរាទាំងពីរនោះបានធ្វើឲ្យមនុស្សដែលរស់នៅលើផែនដីវេទនាជាខ្លាំង។